ព័ត៌មានអន្តរជាតិ ៖ ប៉ូលីសម៉ាឡេស៊ី បានធ្វើការចាប់ឃាត់ខ្លួន ជនសង្ស័យ ២ នាក់ ជនពលរដ្ឋក្នុង ស្រុកជនជាតិ ម៉ាឡេស៊ី ដែលអាចនឹង ជាប់ពាក់ព័ន្ធក្រុមឧទ្ទាមរដ្ឋ អ៊ីស្លាម ជ្រុលនិយម ISIS ។ បើ យោងតាមសេចក្តីថ្លែងការណ៍ ប៉ូលីសក្នុងស្រុក អោយ ដឹងថា ជនសង្ស័យ ទាំងពីរនាក់នេះ មាន សេចក្តីរាយការណ៍លើកឡើងអោយដឹងថា ធ្លាប់បានបើកកិច្ចប្រជុំ នៅ ក្នុង ទីក្រុង Kuala Lumpur និង Selangor ពិភាក្សាទៅលើគម្រោង ដើម្បីវាយប្រហារ នៅក្នុងប្រទេស ។
ជនសង្ស័យម្នាក់ ក្នុងចំណោម ២ នាក់ ត្រូវចាប់ឃាត់ខ្លួន នៅក្នុងទីក្រុង Kuala Lumpur យប់ថ្ងៃ ព្រ ហស្បត្តិ៍ ទី ២ កក្កដា កន្លងទៅ ខណៈ ជនសង្ស័យ វ័យ ២៨ ឆ្នាំរូបនេះ ត្រូវ បានគេមានជំនឿជាក់ អោយដឹងថា ជាប់ពាក់ព័ន្ធដោយផ្ទាល់ ជាមួយនឹងសមាជិក ក្រុមរដ្ឋអ៊ីស្លាម ជ្រុល និយម ISIS នៅ តំបន់អឹរ៉ុប ដែលជាអ្នកដឹកមុខ ក៏ដូចជា ណែនាំអោយមានការវាយប្រហារ ទៅ លើសម្បទាកំសាន្ត ផ្សេងៗ។
ដោយឡែក ជនសង្ស័យទី ២ វ័យ ៣១ ឆ្នាំ ត្រូវបាន ចាប់ ឃាត់ខ្លួន នៅ ក្នុង ទីក្រុង Kuala Lumpur បន្ទាប់ពីរូបគេវិលត្រលប់មកកាន់មាតុប្រទេសវិញ ជាមួយ នឹងរបួស អំឡុងមានការប្រយុទ្ធ ជាមួយ នឹងក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេស ស៊ីរី ។ ច្រើនជាង ការចាប់ឃាត់ខ្លួន ជនសង្ស័យទាំង ២នាក់ នេះ មន្រ្តីប៉ូលីសក៏បានធ្វើគូសបញ្ជាក់អោយដឹងថា ពួកគេបានរឹបអូស សៀវភៅមួយចំនួនពាក់ព័ន្ធ ទៅនឹងមនោគមវិជ្ជា ក្រុមភារវករ ក៏ដូចជា រឹងបអូសបាននូវ ចុងសន្លឹកនៃការបញ្ជាទិញគ្រឿងសព្វា វុធជាដើម។ ស្នងការប៉ូលីសក្រុង ស្តែងអោយឃើញនូវការព្រួយបារម្ភរបស់ខ្លួនអោយដឹងពីគម្រោង ផែនការវាយប្រហារ ភារវកម្មក្នុងស្រុក បន្ទាប់ ពី ជន សង្ស័យជាបន្តបន្ទាប់ ចេះតែមានទំនាក់ទំនង ជាមួយនឹងសមាជិកក្រុមភារវករ ជាន់ខ្ពស់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA