CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញ សពខ្មោច ឪពុកកូន ចៅហ្វាយក្រុង ព្រឹកថ្ងៃអង្គារនេះ ក្រោយចាប់ជម្រិត យប់ថ្ងៃច័ន្ទ

ព័ត៌មានអន្តរជាតិ ៖ យោងតាមការលើកឡើង របស់អាជ្ញាធរហ្វីលីពីន នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យ ដឹងថា ចៅហ្វាយក្រុងនៅ ភាគខាងត្បូងប្រទេស និងកូនប្រុស របស់លោក ម្នាក់ទៀត ត្រូវបានក្រុម ឧទ្ទាមមួយ  ក្រុម  ចាប់ជំរិត កាលពីយប់ថ្ងៃចន្ទ ម្សិលមិញនេះ ហើយក៏ត្រូវបានរកឃើញ សាកសព នៅព្រឹកថ្ងៃអង្គារនេះផងដែរ។


យោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពី ទីភ្នាក់ងារ   សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃ ទី   ២០ ខែ  តុលា ឆ្នាំ  ២០១៥ នេះដោយដក ស្រង់សម្ដី លោកវរសេនី Alexander Macario មេ បញ្ជា ការកងពលតូចប្រចាំតំបន់នោះ បាន និយាយបន្ដ   ទៀតថា សាកសព លោក Dario Otaza ចៅហ្វាយក្រុង Loreto និង សាកសពកូនប្រុសឈ្មោះ Daryl ត្រូវបានរកឃើញដោយកងកម្លាំងយោ ធា នៅភូមិ Hinterland ទីក្រុង Butuan ខេត្ត Agusan del Nort នៅម៉ោង ៦និង ៥០នាទី ព្រឹកនៅថ្ងៃ អង្គារនេះ។

គួរបញ្ជាក់ថា ករណីចាប់ជម្រិតយប់ថ្ងៃច័ន្ទ កន្លងទៅនេះ អាចកើតឡើងទៅបាន នៅពេលដែល ក្រុមខ្មាន់កាំភ្លើងច្រើននាក់ ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ឯកសណ្ឋានស៊ើបអង្កេតថ្នាក់ជាតិនោះ សម្រុកចូលចាប់ជម្រិតជនរងគ្រោះ  នៅឯភូមិគ្រឹះរបស់ពួកគេនៅក្នុង ភូមិ Baan ទីក្រុង​ Butuan វេលាម៉ោង ៦ ល្ងាច រូចរត់ជម្លៀសខ្លូន តាមរយៈរថយន្ត មួយគ្រឿង SUV ។ ខណៈពេលនេះ  មន្រ្តី ប៉ូលីស និងបុគ្គលិកយោធា បានចេញប្រតិបត្តិ ការខិតខំប្រឹងប្រែង ប្រឆាំងនឹងក្រុមឧទ្ទាម និងកង ទ័ព ប្រជាជនថ្មី ដែលសង្ស័យថាពួកគេស្ថិត នៅ ពីក្រោយ ករណីសម្លាប់កូនប្រុសរបស់​ចៅហ្វាយ​ក្រុងនេះ៕

ប្រភព ៖ ស៊ិនហួរ 


Tags: Int news World news Breking news Unt news Military base Philippine Mers Koppu Typhoon