ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ១៥ នាក់ រងរបួសធ្ងន់ និងស្រាល បន្ទាប់ពីយន្តហោះមួយ គ្រឿងជួបគ្រោះអកុសល ផ្ទុះឆេះម៉ាស៊ីន កំឡុងពេលហៀបនឹងហោះឡើង នៅ ឯអាកាសយានដ្ឋាន អន្តរជាតិ នារដ្ឋ Florida សហរដ្ឋអាមេរិក ។
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ The Dynamic Airways ប្រភេទ Boeing 767 បានមានវត្តមាននៅ លើផ្លូវរថនៃអាកាសយានដ្ឋានអន្តរជាតិ Fort Lauderdale-Hollywood International Airport ត្រៀម រៀបចំហោះឡើងទៅកាន់ ប្រទេស Venezuela ។ សេចក្តីរាយការណ៍ បញ្ជាក់អោយ ដឹង ថា ម៉ាស៊ិន យន្តហោះស្លាបឆ្វេង ដែលមានកង្វះខាតនៃការចាក់បំពេញប្រេងនោះ បានផ្ទុះនិង ឆាបឆេះតែម្តង។
ទាំងអ្នកដំណើរ ក៏ដូចជា ក្រុមការងារសហសេវិក បាននាំគ្នាជម្លៀសខ្លួនទៅកាន់តំបន់ មានសុខសុវ ត្ថិភាព ខណៈជនរងគ្រោះម្នាក់ របួសធ្ងន់ រលាកច្រើនកន្លែង ។ សេចក្តីថ្លែងការណ៍ ពីក្រុមហ៊ុនអាកា សចរណ៍ Dynamic Airways អោយដឹងថា ៖ ក្រុមការងារ សហសេវិក ដែលបម្រើការ លើ យន្តហោះ បានចេញបទអន្តរាគមន៍ នៃនិតិវិធីសង្គ្រោះជាបន្ទាន់ ដោយបានបិទម៉ាស៊ិន យន្តហោះ និងជម្លៀស បណ្តាអ្នកដំណើរទៅកាន់កន្លែងមានសុខសុវត្ថិភាព ។ ក្រុម ប្រឹក្សាភិបាល សុវត្ថិភាព គមនាគមន៍ ថ្នាក់ជាតិ បានបញ្ជូនភ្នាក់ងារ របស់ខ្លួនទៅកាន់អាកាស យានដ្ឋាន Fort Lauderdale ដើម្បីធ្វើការ ស៊ើបអង្កេត គ្រោះអកុសល ម៉ាស៊ីនផ្ទុះឆេះលើកនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី