ខ្វះតែបន្តិចទៀតប៉ុណ្ណោះ ក្រុមបិសាចក្រហម Manchester United នឹងត្រូវគ្រោះថ្នាក់ដល់ជីវិត
ក្នុងពេលដែលយន្តហោះរបស់ពួកគេ ត្រៀមចុះនៅលើទឹកដីអាលឺម៉ង់ ។
រឿងនេះបានកើតឡើង ក្នុងពេលដែលក្រុម Manchester United ធ្វើដំណើរទៅកាន់ប្រទេស
អាលឺម៉ង់ដើម្បីប្រកួតជាមួយក្រុម Bayer Leverkusen ។ ពេលដែលយន្តហោះត្រៀមចុះសំចត
នៅព្រលានយន្តហោះ ក្នុងរយះកំពស់ប្រមាណ ៤០០ ម៉ែត ស្រាប់តែបានទទួលដំណឹងថា ផ្លូវ
ដែលយន្តហោះត្រូវចុះនោះ មានយន្តហោះផ្សេងទៀតបានចតនៅទីនោះ ។ ដើម្បីបញ្ជៀសពី
គ្រោះថ្នាក់នោះ គឺត្រូវបង្ខំចិត្តហោះឡើងទៅលើវិលវល់ អស់រយះពេល ១០ នាទីទំរាំតែបាន
មានកន្លែងចុះចតត្រឹមត្រូវ ។
ប្រសិនបើខាងព្រលានយន្តហោះ ផ្តល់ដំណឹងយឺតតែបន្តិចទៀតនោះ ក្រុម Manchester United
នឹងត្រូវជួបសោតនាដកម្មម្តងទៀតហើយ ដោយគ្រោះថ្នាក់កាលពីឆ្នាំ ១៩៥៨ នៅទីក្រុង Munich
បានឆក់យកអាយុជីវិតកីឡាករនិងសមាជិកក្រុម Manchester United អស់ ៨ នាក់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ k14