ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស
ស្កាយ កាលពីប៉ុន្មានម៉ោងមុននេះ បានគូសបញ្ជាក់អោយដឹងថា យ៉ាងហោចណាស់ មនុស្ស
២១ នាក់បានស្លាប់បាត់បង់ជីវិតនៅក្រោមគំនរថ្មបាក់បែកនៃការដួលរលំសំណង់អាគារផ្សារ
ទំនើបមួយកន្លែង មានទីតាំងស្ថិតនៅក្នុងក្រុង Riga ប្រទេស Latvia ។
លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ក្នុងចំណោមអ្នកដែលបានស្លាប់បាត់បង់ជី
វិតទាំង ២១ នាក់នោះ ក្នុងនោះ រួមមាន មន្រ្តីពន្លត់អគ្គីភ័យ ៣ នាក់ផងដែរ ។ គួររំឭកដែរថា
ជាមួយនឹងសោកនាដកម្ម រលំបាក់សំណង់អាគារផ្សារទំនើប Maxima ស្ថិតនៅក្នុងក្រុងលើក
នេះ បានកើតឡើងកាលពីវេលាល្ងាច ថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ។
បន្ថែមពីលើនេះ បើតាមការអោយដឹងពីប្រភពព័ត៌មាន ផ្តល់ដោយនាយកដ្ឋានសង្គ្រោះ
បន្ទាន់ គូសបញ្ជាក់អោយដឹងកាលពីថ្ងៃសុក្រ នេះថា យ៉ាងហោចណាស់មកទល់នឹងខណៈ
នេះ មនុស្ស ២១ នាក់ ត្រូវបានរកអោយឃើញថា បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ
ដោយឡែក មិនទាន់ច្បាស់នៅឡើយនោះទេ ថាតើ មានមនុស្សប៉ុន្មាននាក់ជាប់គាំងនៅ
ក្រោមគំនរថ្មបាក់រលំទាំងនេះ ស្របពេលដែលកិច្ចអន្តរាគមន៍ ក្នុងការសង្គ្រោះបន្ទាន់ ក្នុង
ការរុករកស្វែងរកអ្នករស់រានមានជិវិតនៅតែបន្តមាននៅឡើយ។
គួររំឭកផងដែរថា លោក Nils Usakovs ជាំអភិបាលក្រុងមួយនេះ បានអះអាងអោយដឹង
ថា នៅមានមនុស្ស ៧០ នាក់ទៀត ជាប់គាំងនៅក្នុងសំណង់អាគារមួយនេះ ដោយនៅក្នុង
នោះ ៣៦ នាក់ត្រូវបានគេជួយសង្គ្រោះហើយ ។ គួរបញ្ជាក់ផងដែរថា ក្រុមជួយសង្គ្រោះ
ដែលចេញបទអន្តរាគមន៍នោះ ក៏កំពុងតែមានភាពភ័យខ្លាច ក្នុងការបាក់រលំសំណង់អា
គារនេះបន្ថែមទៀត ព្រោះថា មន្រ្តីពន្លត់អគ្គីភ័យ ៣ នាក់បានស្លាប់ ខណៈពេលដែលមាន
ករណីរលំបាក់សំណង់អាគារ បន្ទាប់ពីមានករណីបាក់រលំដំបូលអាគារ កាលពីល្ងាចម្សិល
មិញនេះជាមុនសិន។
យោងតាមសម្តីលោកRihards Kozlovskis រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្តល់ជាកិច្ចសម្ភាស
ន៍តាមរយៈទូរស័ព្ទ ទៅស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកអោយដឹងថា ច្បាស់ណាស់ បញ្ហាអាចកើ
តឡើងទៅបាន គឺបណ្តាលមកពីកំហុសបច្ចេកទេសក្នុងការសាងសង់ តែទោះជាយ៉ាងណា
ការលើកឡើងនេះ គ្រាន់តែជាការសន្និដ្ឋានជាជំហានដំបូងតែប៉ុណ្ណោះ យ៉ាងណាយ៉ាងណា
នោះ មូលហេតុក៏កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ