ព័ត៌មានកីឡា៖ នៅសល់ពេលមិនយូរទៀតនោះទេ ដែល Floyd នឹងត្រូវប្រកួតជាមួយ Berto នៅលើទីសង្វៀនប្រកួត MGM Grand Arena ហើយ ប៉ុន្ដែទន្ទឹមនឹងពេលវេលាកាន់តែខិតជិតនេះ អ្វីដែលធ្វើឲ្យ Floyd ឈឺក្បាលគឺ សំបុត្រចូលទស្សនាការប្រកួត មិនទាន់លក់ដាច់អស់នៅឡើយទេ ពោលបរិមាណសំបុត្រដែល លក់ដាច់គឺមានភាពខុស គ្នាឆ្ងាយទាំស្រុង ប្រើប្រៀបធៀបទៅនឹងព្រឹត្ដិការណ៍ប្រកួត ជាមួយប៉ាក់គីអៅ ។
ប្រភពព័ត៌មានបានបន្ដឲ្យដឹងថា តម្លៃសំបុតដែលចូលទស្សនាក្នុងការប្រកួតនេះ ថ្លៃបំផុតគឺ ១៥០០ ដុល្លារ និងថោកបំផុត អាចឈានដល់ទៅ ១២២ ដុល្លារ។ បើប្រៀបធៀបទៅនឹង ការប្រកួតជាមួយ ប៉ាក់គីអៅមុន គឺ មានតម្លៃខុសប្លែកគ្នាទាំងស្រុង ដោយសំបុត្រចូលទស្សនាថ្លៃបំផុត ឈានដល់រាប់ម៉ឺន ហើយថោកបំផុត ក៏រាប់ពាន់ដុល្លារផងដែរ ។
តែមិនជាថ្វីនោះទេ ដោយ Floyd បានទទួចថា គាត់មិនខ្វល់អ្វីទាំងអស់ បើទោះបីជាគ្មាននរណា មើលការប្រកួត នេះ ពោលគាតមិនបង្ខំ នោះទេ អ្នកចង់មើលក៏ អ្នកមិនចង់មើលក៏ហីទៅ គ្មាននរណាមកបង្ខំ។
ព្រឹត្ដិការណ៍មួយនេះ យោងតាមការអះអាងបានបង្ហាញឲ្យដឹងថា Floyd ហ៊ានចំណាយទុនមិនតិចជាង៣៨លានផោននោះ ទេសម្រាប់ការប្រកួត ។ ប៉ុន្ដែលទ្ធផលនៃការលក់សំបុត្រ គឺ ផ្ទុយស្រឡះពីការរំពឹងទុកកន្លងមក។ តើអាចនឹងទៅជាយ៉ាងណាទៅ លទ្ធផលក្រោយពីការប្រកួត នឹងចំនួន លុយដោយពីលក់សំបុត្រ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ telegraph