ព័ត៌មានអន្តរជាតិ ៖ ស្ថិតនៅក្នុងវ័យតូច ទើបតែ ១២ ឆ្នាំ ក្មេងស្រី ជន ជាតិ អ៊ីស្រាអ៊ែល ដែលសេចក្តី រាយការណ៍បញ្ជាក់ថាបានបាត់ខ្លួន បន្ទាប់ពីមានករណីផ្ទុះឆេះ ទូក ទេសចរណ៍ ដឹកភ្ញៀវទេសចរប្រ មាណជាង ១០០ នាក់ នៅភាគខាងត្បូងប្រទេសថៃនោះ បានស្លាប់ បាត់ បង់ជីវិត បាត់ទៅហើយ នេះ បើយោងតាមសម្តីមន្រ្តីប៉ូលីស គូសបញ្ជាក់កាលពីថ្ងៃព្រហស្បត្តិ៍នេះ ។
ក្រុមការងារមុជទឹក បានរកឃើញសាកសពរបស់នាង ជាប់ នៅ ក្នុង បន្ទប់ទឹក ទូកខាងលើ មួយថ្ងៃ ក្រោយបន្ទាប់ពីមានគ្រោះថ្នាក់អកុសលមួយនេះ បានកើតឡើង ទៅលើទូកដឹកភ្ញៀវទេសចរធ្វើដំណើរ ទៅកាន់កោះ ភូកេត ក្រោយពីធ្វើដំណើរចេញពី Krabi ។
លោក Decha Butnampetch មេបញ្ជាការប៉ូលីស ភូមិភាគខាងត្បូងប្រទេសថៃ អោយដឹងថា សពក្មេង ស្រីដែលបានបាត់ខ្លួនទៅនោះ បានរកឃើញ នៅវេលាម៉ោង ១១ ព្រឹក នៅ ក្នុងបរិវេណបន្ទប់ទឹកទូក ទេសចរណ៍ដែលបានជួបគ្រោះសោកនាដកម្ម ។ មេបញ្ជាការប៉ូលីស ដដែល បន្ថែមអោយដឹងថា នាង គឹជាបុគ្គលតែម្នាក់ដែលបានរងគ្រោះក្នុងហេតុការណ៍ខាងលើ ៕
- អាន ៖ Hot : ផ្ទុះឆេះទូកទេសចរណ៍ ដឹកភ្ញៀវ ប្រមាណ ១០០ នាក់ ខណៈក្មេងស្រី តូច បន្តបាត់ខ្លួន នៅឡើយ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន