CamNews

ម៉ូតូ 

ម៉ូតូ Honda Giornoi ស៊េរីថ្មី ឆ្នាំ២០១៣ (មានវីដេអូ)

ម៉ូតូ Honda Giornoi ស៊េរីថ្មី ឆ្នាំ២០១៣ ជាប្រភេទម៉ូតូ Auto ម៉ូដែលថ្មី មានរាងតូច ស្រស់ស្អាត
ប្លែក ដែលស័ក្តិសម និង កំពុងតែពេញនិយមបំផុត សំរាប់យុវវ័យ។

ម៉ូតូ Honda Giorno រចនាម៉ូដឡើង  យ៉ាងល្អប្រណិត  ជាមួយនឹងចង្កៀងមុខ មានភ្នែក១ មាន
រាងដ៏ទាក់ទាញ កញ្ចក់ថ្លា អាចបំភ្លឺផ្លូវបានច្បាស់ល្អ ជាមួយនឹងស្តប់ស៊ីញ៉ូ២ ដ៏ស្រស់ស្អាតនៅ
សងខាង អមជាមួយបំពង់ផ្សែងស៊ីមាំង នៅជំហៀង និង រូបរាងទាំងមូល  មើលទៅពិតគួរឱ្យ
គយគន់ និង ទាក់ចិត្ត។

ជាពិសេសម៉ូតូ  Honda Giorno មាន ម៉ាស៊ីន ១ កំលំាងម៉ាស៊ីន ៤៩សេសេ អាចផ្ទុកសាំងបាន
៤,៥លីត្រ មាន ពីរពណ៌ (ស និង ឈាមជ្រូក)   មានតំលៃ ២,១៩១ ដុល្លារ នៅកាណាដា៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ព័ត៌មានទាក់ទាញនឹងម៉ូតូផ្សេងៗ៖

-ម៉ូតូ Honda CB 1000R ស៊េរីថ្មី ឆ្នាំ២០១៣
-ម៉ូតូ BMW HP4 ស៊េរីថ្មី ឆ្នាំ២០១៣ (មានវីដេអូ)
-ម៉ូតូ Honda Fury ស៊េរីថ្មី ឆ្នាំ២០១៣ (មានវីដេអូ)
-ម៉ូតូ Triumph Daytona 675 ស៊េរីថ្មី ឆ្នាំ២០១៣ (មានវីដេអូ)
-ម៉ូតូ MV Agusta Rivale 800 ស៊េរីថ្មី ឆ្នាំ២០១៣ (មានវីដេអូ)

ដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: Vihecle Motorcycle 2013 Honda Giorno 50