CamNews

កីឡាអន្តរជាតិ 

Southampton vs Man United: "Super Man" Van Persie

នៅក្នុងការប្រកួតយប់មិញនេះ បើទោះជាធ្វើមិនបានសំរេចក្នុងការស៊ុតបាល់ Penalty
11m
ប៉ុន្តែ Persie នៅតែបញ្ចេញសមត្ថភាពបានយ៉ាងអស្ចារ្យរបស់ខ្លួន។

ត្រូវបានគេវាយតំលៃខ្ពស់ជាង ប៉ុន្តែ Man United ត្រូវបានគូប្រកួតស៊ុតបាល់បញ្ចូលទីបានមុន
ដោយការតែតបាល់បញ្ចូលទីដោយកីឡាករ Lambert នៅនាទីទី16។ ប៉ុន្តែក្នុងរយះពេលតែ
7នាទីក្រោយមក Persie បានរកគ្រាប់បាល់បានស្មើឲ្យ Man United វិញដោយការស៊ុតបាល់
បញ្ចូលទីបានយ៉ាងស្អាត នៅនាទីទី23។

ចូលដល់តង់ទី2 ចន្លោះប្រហោងនៅខ្សែការពាររបស់ Man United បានធ្វើឲ្យគូប្រកួតមាន
ឱកាសរកបានគ្រាប់បាល់មួយគ្រាប់ទៀតដោយកីឡាករ Schneiderlin នៅនាទីទី56។ ដល់
នាទីទី69 Man United រកបានបាល់ Penalty ប៉ុន្តែគួរឲ្យសោកស្តាយខ្សែប្រយុទ្ធសញ្ជាតិហូ-
ឡង់ធ្វើមិនបានសំរេច។

ការស៊ុតបាល់បញ្ចូលទីបានយ៉ាងល្អរបស់ Persie បានជួយឲ្យ Man United ទទួលបានជ័យជំនះ

ជាក់ស្តែងដល់នាទីទី87, Persie ក៏រកបានគ្រាប់បាល់ទីពីររបស់ខ្លួន។ មិនបញ្ឈប់ត្រឹមនេះ នៅក្នុង
នាទីបន្ថែមបានពីរនាទី ខ្សែប្រយុទ្ធសញ្ជាតិហូឡង់ក៏រកគ្រាប់បាល់បានសំរេចទីបីរបស់ខ្លួន ជួយឲ្យ
Man United ទទួលបានជ័យជំនះ៕

វីដេអូ Highlight Goals រវាង Southampton vs Man United

លទ្ធផល៖ Southampton vs Man United (2-3)
រកបានគ្រាប់បាល់៖ Lambert (16), Schneiderlin (56), Persie (23, 87, 92)
កីឡាករចូលប្រកួត៖

 

ដោយ៖ សិលា
ប្រភព៖ 24h


Tags: southampton Man United Van Persie premier league football sports