CamNews

តារា 

អ្នក​សិល្បៈ​ល្បីៗ សម្តែងក្តីអាណិតអាសូរ និង​អំពាវ​នាវ​កុំ​ឲ្យ​បន្ត​​ចែក​ចាយ រូបអា​ក្រាត របស់​តារា

(ភ្នំពេញ)៖ រហូតមកដល់ថ្ងៃនេះ បន្ទាប់ពីរូបភាពអាក្រាតកាយ របស់តារាចម្រៀង ប្រចាំក្នុងផលិតកម្ម ភ្លេងរីខដ កញ្ញា វ៉ាន់ នីឡា នៅតែបន្តបែកធ្លាយ និងចែកចាយបន្តឥតឈប់ឈរ ពីសំណាក់​ជនអនាមិកនោះ អ្នកសិល្បៈល្បីៗជាច្រើនដួង ទាំងស្រីទាំងប្រុស បានធ្វើការស្នើសុំ និងទទូចដល់មហាជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គម Facebook ទាំងអស់មេត្តាបញ្ឈប់​នូវការចែកចាយ​រូបស្រាត​របស់ ​វ៉ាន់ នីឡា បន្តទៀត ព្រោះជាទង្វើមួយមិនសមរម្យឡើង សម្រាប់យើងជាខ្មែរដូចគ្នា។

ក្នុងបណ្ដាញ Facebook របស់តារាល្បី ដូចជា តារាចម្រៀង ពេជ្រ សោភា, លោក ទិត្យ វិច្ឆិកា, លោក សន វិជ្ជបុត្រ, Dj ADDA, លោក សុះ ម៉ាច, បងប្រុសបង្កើតរបស់នាង គឺលោក សុខ ជំនោរ ព្រមទាំងតារាល្បីៗជាច្រើនដួងទៀត ក៏បានស្នើសុំឲ្យបញ្ឈប់នូវទង្វើចែកចាយរូបភាពនេះ ជាបន្ទាន់ផងដែរ។  

ជាមួយគ្នានេះ អ្នកសិល្បៈទាំងនោះ ក៏បានទទូចដល់ក្រសួងពាក់ព័ន្ធ មេត្តាចាត់វិធានការណ៍ ដល់អនាមិក ដែលបានទម្លាយរូបស្រាត​របស់កញ្ញា វ៉ាន់ នីឡា ដើម្បីឲ្យនាងទទួល​បានយុត្តិធម៌ និងលុបលាងកេរ្តិ៍កិត្តិយស​ឡើងវិញ ក្នុងនាមជាស្រ្តីខ្មែរមួយរូប។

ក្នុង Facebook របស់តារាចម្រៀង ពេជ្រ សោភា ក៏នាងបានសរសេរថា «បងអាណិតប្អូនស្រីណាស់ ប្អូនជាមនុស្សល្អសង្ឃឹមថា បងប្អូនអ្នកដែលFB ឈប់យករូបនាងផុសទៀត​ទៅ នាងជាមនុស្សស្រី ហើយយើងក៏មានម្តាយ ជាមនុស្សស្រី ត្រូវអាណិត មនុស្សស្រីផង ពីរនាងខ្ញុំ ពេជ្រ សោភា..!»

ដោយឡែកក្នុង Facebook របស់តារាចម្រៀង សន វិជ្ជបុត្រ បានសរសេរថា «ក្នុងនាមខ្ញុំបាទជាមិត្តសិល្បៈមួយរូប នៅពេលបានឃើញរូបអាក្រាតកាយ របស់តារាចម្រៀងវ័យក្មេង កញ្ញា វ៉ាន់ នីឡា ត្រូវគេបញ្ចេញ នៅលើប្រព័ន្ធសង្គមហ្វេសប៊ុក ជាបន្តបន្ទាប់ពិតជាអាណិតកញ្ញា ខ្លាំងណាស់ ដោយហេតុថា រឿងនេះនាង បានដាក់ពាក្យប្តឹងទៅហើយ តែអ្នកបញ្ចេញរូបនេះ ហាក់មិនញញើតនឹងច្បាប់ឡើយ គឺគេនៅតែបន្តបង្ហាញរូបអាក្រាត របស់នាងថ្មីៗបន្តទៀត»

លោកសរសេរបន្តថា «​ដោយសារតែរូបនាង នៅក្មេងទើបមានការថ្លោះធ្លោយ ធ្វើខុសឆ្គងនឹងរឿងស្នេហា រហូតធ្វើឱ្យមានរូបភាព​​អាក្រាតកាយ ដែលគេសង្ស័យ ចេញពីអតីត​សង្សារ​របស់នាង​។ បញ្ហានេះធ្វើឲ្យ​ខូចកេរ្តិ៍ឈ្មោះ កញ្ញាជាខ្លាំង។ មិនតែប៉ុណ្ណោះ​ក៏ប៉ះពាល់ដល់វប្បធម៌ ប្រណៃជាតិជានារីខ្មែរ ​ព្រោះរឿងនេះមានព័ត៌មានថា ពាក់ព័ន្ធជាមួយកូនមន្រ្តីធំ មានទាំងអំណាច នឹងទឹកប្រាក់ម្នាក់.!»

ចំណែកឯលោក ទិត្យ វិច្ឆិកា វិញ ក៏លោកបានសរសេរថា «ខ្ញុំតែងតែនិយាយថា អោយតែអ្នកសិល្ប: គឺជាបងប្អូនរបស់ខ្ញុំ ពេលនេះខ្ញុំ មានមតិបន្តិចទៅដល់បុគ្គលម្នាក់ ដែលជាបុរសជាអតីតគូស្នេហ៍របស់ កញ្ញា វាន់ នីឡា សូមគិតឡើងវិញ ព្រោះទង្វើដែលអ្នកកំពុងតែធ្វើនេះ កំពុងតែបំផ្លាញកិត្តិយសនារីខ្មែរ និងកំពុងតែជាន់ឈ្លី ប្រពៃណីនឹងវប្បធម៌របស់ជាតិខ្មែរ យ៉ាងធ្ងន់ធ្ងរហើយ ។ ក្នុងខណៈពេល នេះដែរ ខ្ញុំបាទសុំសំណូមពរដល់ក្រសួងវប្បធម៌ និងតុលាការក្រុងភ្នំពេញ ជួយចាត់វិធានការទៅលើបុគ្គលម្នាក់នោះ ដើម្បីផ្ដល់យុត្តិធម៌ ដល់នារីខ្មែរ និងសិល្បការីនីម្នាក់នេះផង ចូរកុំបណ្ដោយ ឲ្យពពួកមនុស្សអាក្រក់ មកធ្វើបាបពួកគាត់តាមរបៀប មិនថ្លៃថ្នូរបែបនេះទៀត» ។ លោកបន្តថា «សូមអ្នកចងចាំថា អ្នកដែលមានប្រាក់ មិនប្រាកដថាអ្នក​អាចធ្វើបាបមនុស្សបាន តាមចិត្តនោះទេខ្ញុំបាទ ទិត្យ វិច្ឆិកា សុំសំណូមពរបងប្អូនខ្មែរ គ្រប់មជ្ឈដ្ឋានមេត្តា​ឈប់ស៊ែរ រូបរបស់ប្អូនស្រី វាន់ នីឡា ទៀតទៅ សូមអាសូរដល់រូបនាង ដែលជានារីទន់ខ្សោយ ហើយនាងក៏ជាជនជាតិ​ខ្មែរយើងដូចគ្នា សូមមេត្តាដោយអនុគ្រោះ​ពីខ្ញុំបាទផងចុះ.!»

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Vanila