ឧទ្ធម្ភាគចក្រយោធារបស់ចិនមួយគ្រឿង បានធ្លាក់ចំផ្ទះរបស់ប្រជាជន កាលពីវេលាម៉ោងជិត
៩ព្រឹក ថ្ងៃទី ៤ធ្នូ នៅក្រុង Shantou ខេត្រ Guangdong ប្រទេសចិន បណ្ដាលឱ្យមានមនុស្សរង
របួសយ៉ាងហោច ៣នាក់ ចំណែកអ្នកបើកបរ និងអ្នកជិះនៅលើឧទ្ធម្ភាគចក្រនោះ បានលោត
ចេញដោយចត្រយោងមុនពេលឧទ្ធម្ភាគចក្រនេះធ្លាក់ដល់ដី។
ព័ត៌មានស្ដីពីគ្រោះថ្នាក់យន្ដហោះខាងលើនេះ ត្រូវបានទូរទស្សន៍ CCTV និងទំព័រ Sina ចេញ
ផ្សាយភ្លាមៗ ខណៈដែលរូបថតនៃកន្លែងកើតហេតុ ត្រូវបានអ្នកប្រើប្រាស់អ៊ីនធើរណែត ចែក
រំលែក នៅលើបណ្ដាញសង្គម Weibo ។
យោងតាមប្រភពខាងលើ បានឱ្យដឹងថា នៅវេលាម៉ោងប្រហែលជា ៩ព្រឹក ថ្ងៃទី ៤ធ្នូ (ម៉ោងក្នុង
ស្រុក) មានឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានធ្លាក់នៅចំកណ្ដាលខណ្ឌ Jinping ក្រុង
Shantou
ខេត្រ Guangdong ។ នៅពេលធ្លាក់ចុះ ឧទ្ធម្ភាគចក្រនេះបានបុកទៅលើផ្ទះមួយខ្នង បណ្ដាលឱ្យ
ផ្ទុះឆេះ និងមានផ្សែងខ្មៅងឹតមេឃ។
បន្ទាប់ពីករណីនេះកើតឡើង កងកម្លាំងនគរបាល យោធា និងអ្នកពន្លត់អគ្គិភ័យក្នុងតំបន់ បាន
បិទផ្លូវនានាដែលនៅក្បែរកន្លែងកើតហេតុ ធ្វើឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ បច្ចុប្បន្ន
ព័ត៌មានស្ដីពីចំនួនអ្នកស្លាប់ និងរបួស មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ៕
ដោយ ៖ សីហា
ប្រភប ៖ DT