ព័ត៌មានអន្តរជាតិ ៖ កូនប្រុសមេដឹកនាំ ផ្តាច់ការប្រទេសល៊ីប៊ី Muammar Gaddafi លោក Hann- ibal ត្រូវបានដោះលែងអោយមានសេរីភាពវិញហើយ បន្ទាប់ពី មានករណីចាប់ជម្រិត ដោយ ក្រុម ឧទ្ទាមប្រដាប់ដោយអាវុធកន្លងទៅនេះ នៅក្នុងប្រទេស ល៊ីបង់ នេះបើយោងតាមការគូស បញ្ជាក់ ពីប្រភពសន្តិសុខថ្នាក់ជាតិ ។
ប៉ូលីស គូសបញ្ជាក់ដល់សារព័ត៌មាន AP អោយដឹងថា ៖ កូនប្រុសលោក Muammar Gaddafi ពោល លោក Hannibal ត្រូវបានដោះលែងអោយមានសេរីភាព ឡើងវិញនៅក្នុងទីក្រុង Baalbek និងត្រូវបានបញ្ជូនបន្តទៅកាន់ទីក្រុង Beirut បន្ថែម ទៀត។ របាយការណ៍ បញ្ជាក់អោយដឹងថា ឪពុករបស់លោក ដែលជាមេដឹកនាំផ្តាច់ការប្រទេសល៊ីប៊ីនោះ ត្រូវបានផ្តួលរលំ កាលពីអំឡុងឆ្នាំ ២០១១ កន្លងទៅនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី