ថៃ ៖ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៨ នេះ តារាសម្តែងថៃនាង Hansa Wattanawongsiri បានសម្រាលកូនដំបូងរបស់នាង ហើយមានសមាជិកក្រុមគ្រួសារទាំងសងខាង នៅចាំលើកទឹកចិត្តនៅមន្ទីរពេទ្យតែម្តង ។
អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះគឺ នាង Hansa Wattanawongsiri គឺជាមនុស្សស្រីម្នាក់ដែលមានសំណាង មិនត្រឹមតែមានស្វាមីជាមហាសេដ្ឋីនោះទេ ស្វាមីរបស់នាងគឺជាមនុស្សម្នាក់ដែលស្រលាញ់ និងយកចិត្តទុកដាក់ដល់ភរិយាយ៉ាងខ្លាំង ។
ប្រភពដដែលបានបន្តទៀតថា ស្វាមីតារាសម្តែង Hansa Wattanawongsiri គឺនៅក្បែរភរិយាជាប់រហូត តាំងពីមុននិងក្រោយពេលសម្រាល ។ អាចនិយាយបានថា នេះគឺជាក្តីសុខដ៏ធំមួយដែលភរិយាត្រូវការពីស្វាមី ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook