ព័ត៌មានអន្តរជាតិ ៖ រុស្ស៊ីអោយដឹងថា ខ្លួនបានបង្កើនការវាយប្រហារ ទ័ព អាកាស កាន់តែខ្លាំងក្លា ជាងមុនប្រឆាំងនឹងក្រុមឧទ្ទាម រដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS នៅក្នុងប្រទេស ស៊ីរី ពោល បង្កើនការ វាយប្រហារតាមអាកាស ដោយបាញ់ម៉ីស៊ីល ចេញពីនាវាយក្ស ដល់ទៅ ៦៩លើក។
ប៉ុន្តែ ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin ដោយដឹងថា កម្រិតនៃការវាយប្រហារ ប្រឆាំង ISIS ពុំទាន់គ្រប់គ្រាន់នៅឡើយទេ។ រដ្ឋាភិបាលប្រទេស រុស្ស៊ី អោយដឹងថាខ្លួនបានបើកការវាយប្រហារ ម៉ីស៊ីរយៈចម្ងាយឆ្ងាយពីនាវាចម្បាំង ពីសមុទ្រ Caspian Sea ប្រឆាំង ISIS ឈានចូលថ្ងៃទី៤ហើយ
របាយការណ៍ បញ្ជាក់អោយដឹងថា បណ្តាម៉ីស៊ីល ដែលបានបើកការវាយប្រហារនោះ គឺបានវាយចំ គោលដៅដ៏មានសារៈសំខាន់ របស់ ISIS តំបន់ Deir al-Zour ដែលជាតំបន់ស្នូលរបស់ ISISប្រមូល ផ្តុំទៅដោយប្រេងដ៏ច្រើនលើសលប់។
យោធាប្រទេសរុស្ស៊ីអោយដឹងថា ខ្លួនបាន បើក ការវាយប្រហារ បាញ់ម៉ីស៊ីល ១៨គ្រាប់ អំឡុងថ្ងៃ សុក្រម្សិលមិញនេះដោយបានកំទេចទីតាំង ISIS ៧ កន្លែងផ្សេងៗពីគ្នា រួមមានដូចជា ខេត្ត Raqqa ខេត្ត Idlib និងខេត្ត Aleppo ជាដើម ៕
វីដេអូ ឯកសារ
* បញ្ជាក់ ៖ ចុចទីនេះ ដើម្បីទស្សនា វីដេអូ នៅទំព័រដើម
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី