ភ្នំពេញ ៖ តារាសម្តែងស្រី កញ្ញា ឌី សូនីតា ត្រូវបានទម្លាយថា ត្រឹមជាពិធីខួបកំណើតមែនពិត ប៉ុន្តែកញ្ញាត្រៀមចំណាយលុយរហូតដល់ ៥ មុឺនដុល្លារឯណោះ ។
នៅក្នុងនេះផងដែរ តារាស្រីរូបនេះបានបញ្ជាក់ឲ្យដឹងថា កញ្ញានឹងប្រារព្ធធ្វើពិធីខួបកំណើតរបស់ខ្លួននៅក្នុងសណ្ឋាគារល្បីឈ្មោះមួយ ហើយខួបកំណើតឆ្នាំនេះមិនមែនធ្វើតូចធម្មតាទេ ប៉ុន្តែកញ្ញាធ្វើឡើង សឹងតែធំស្មើនឹងពិធីមង្គលការដ៏ធំមួយទៅហើយ ។
កញ្ញា ឌី សូនីតា បន្តទៀតថា នៅខួបកំណើតឆ្នាំនេះ អាយុរបស់កញ្ញាគឺ ២៥ ឈានចូល ២៦ ឆ្នាំ ដែលជាឆ្នាំហុងស៊ុយសម្រាប់កញ្ញាផ្ទាល់តែម្តង ៕
ដោយ ៖ គន្ធា