CamNews

ព័ត៌មានអន្តរជាតិ 

មុនស្លាប់ ទាំងអស់គ្នា ៦៦នាក់ ពីលុត ព្យាយាមជាខ្លាំង ពន្លត់អគ្គីភ័យ

ព័ត៌មានអន្តរជាតិ ៖ ប្រអប់ខ្មៅ ឬឧបករណ៍ថតសម្លេងពីបន្ទប់កាប៊ិន យន្តហោះ EgyptAir ដែលបាន ធ្លាក់នោះ (the cockpit voice recorder) សរបញ្ជាក់តម្រុយអោយដឹងថា ពីលុតបើកយន្តហោះធ្លាក់នោះ តស៊ូជាខ្លាំង ក្នុងការពន្លត់ អគ្គីភ័យដែលបានឆាបឆេះ។ 


ទិន្នន័យពី ប្រភពអ្នកជិតស្និទ្ធអ្នកស៊ើបអង្កេតផ្លូវការ គូសបញ្ជាក់អោយដឹងថា បច្ចុប្បន្នភាព​ ក្រុមអ្នក ជំនាញកំពុងតែទាញទិន្នន័យពី the cockpit voice recorder ប៉ុន្តែពុំទាន់មានការចេញផ្សាយជាសាធា រណៈនៅឡើយទេ គ្រាន់តែធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅនេះឲ្យដឹងថា មានករណីឆាប ឆេះនិងផ្សែងនៅក្នុងបន្ទប់កាប៊ិន (បន្ទប់អ្នកបើកបរ) ។ គួរបញ្ជាក់ថា ក្នុងចំណោម បំណែកយន្តហោះ ធ្លាក់ជាច្រើនដែលត្រូវបានរកឃើញនោះ បង្ហាញច្បាស់ជាក់ស្តែងឲ្យដឹងថា តួយន្តហោះផ្នែកខាងមុខ រងនូវការខូចខាតដោយសីតុណ្ហភាពក្តៅខ្លាំង។ 

របាយការណ៍ បញ្ជាក់ឲ្យដឹងថា អ្នកដំណើរទាំងអស់សរុប ៦៦នាក់ ដែលមានវត្តមាននៅលើយន្ត ហោះជួបគ្រោះអាក្រក់ MS804 របស់ក្រុមហ៊ុន EgyptAir នោះ​ ទាំងអស់គ្នា បានស្លាប់បាត់បង់ជីវិត នៅពេលដែលយន្តហោះ ហោះពី ប៉ារីស ទៅ អេហ្ស៊ីប បានធ្លាក់ចុះ នៅថ្ងៃទី ១៩ មិថុនា កន្លងទៅ នេះ៕

-អាន ៖ មូល​ហេតុ​នៃ​ការ​ធ្លាក់​យន្ត​ហោះ EgyptAir ស្លាប់​មនុស្ស ៦៦​​នាក់ ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវ​ការហើយ






ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Egyptair Int news Hot news MS804