ព័ត៌មានកំសាន្ត ៖ កាលពីប៉ុន្មានខែមុននេះ លោក Boy pakorn ធ្លាប់បានមកកាន់ប្រទេសកម្ពុជា ហើយឆ្លៀតឱកាសផ្សព្វផ្សាយអំពីរឿងរបស់គាត់ ដែលត្រៀមនឹងថតក្នុងពេលឆាប់ៗនេះ ។ តារាថៃរូបនេះបានបន្ថែមទៀតថា រូបលោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសម្ថតភាពដើម្បីឲ្យរឿងរបស់លោកមានគុណភាព និងធ្វើឲ្យអ្នកទស្សនាជក់ចិត្ត និងប្រកបដោយក្តីរីករាយ ដូច្នេះហើយពេលនេះរូបលោកកំពុងតែហត់ប្រាណយកសាច់ដុំ ព្រោះរឿងនោះតម្រូវឲ្យលោកដើរតួជាមនុស្សរឹងមាំ ។
រយៈពេលក្រោយនេះ លោក Boy pakorn ក៏ពិតជាបានគោរពតាមពាក្យសន្យារបស់លោកពិតមែន ។ លោក Boy pakorn និងមិត្តជិតដិតគឺ លោក ken phupoom បាននាំគ្នាទៅហាត់ប្រាណយ៉ាងម៉តចត់ជាទីបំផុត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook