ព័ត៌មានកំសាន្ត ៖ តារាចម្រៀង Hyeri ពីក្រុម GIRL'S Day ត្រូវចូលមន្ទីរពេទ្យដោយសារ ជំងឺរលាកស្រោមខួរ កាលពីម្សិលមិញ នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងរបស់នាង។
Dream T Entertainment បាននិយាយថា ៖ តារា K-pop ត្រូវបានបញ្ជូនទៅ បន្ទប់សង្គ្រោះបន្ទាន់ កាលពីព្រឹកម្សិលមិញ ដោយសារតែ ជំងឺគ្រុនក្តៅយ៉ាងធ្ងន់ធ្ងរ រោគសញ្ញា ផ្តាសាយ និងឈឺក្បាលធ្ងន់ធ្ងរ។
គ្រូពេទ្យ បានធ្វើការវិនិច្ឆ័យជាមួយនឹង ជំងឺរលាកស្រោមខួររបស់នាង ហើយរលាកនៃភ្នាស ការពារ ដែលគ្របដណ្តប់ ខួរក្បាល និងខួរឆ្អឹងខ្នង។
ទីភ្នាក់ងាររបស់នាង បានបន្ថែមថា Hyeri ត្រូវបានរំពឹងថានឹងត្រូវសម្រាកនៅមន្ទីរពេទ្យ អស់រយៈពេលជាច្រើនថ្ងៃទៀត ។ នាងត្រូវបានគេ កំណត់ពេលវេលាដើម្បីទទួលការ ពិនិត្យសុខភាព នៅមន្ទីរពេទ្យ សាកលវិទ្យាល័យ កាលពីថ្ងៃម្សិលមិញនៅភាគខាងជើងទីក្រុង Seoul។
តារាចម្រៀងស្រី ដែលមានវ័យ 21 ឆ្នាំរូបនេះ បានលុបចោល រាល់សកម្មភាពការងារទាំងអស់ ចាប់ពីពេលឥឡូវនេះ ដោយសារតែស្ថានភាព សុខភាពរបស់នាង ការផ្លាស់ប្តូរបន្ថែមទៀត អាចត្រូវ បានបង្កើតឡើងនៅលើកាលវិភាគ ការងាររបស់នាង ប្រសិនបើលទ្ធផល នឹងបង្វែរទៅ ជាអាក្រក់ជាង ការរំពឹងទុក។
ទីភ្នាក់ងាររបស់នាងបាននិយាយថា ពួកយើងទាំងអស់គ្នាពេញចិត្ត នឹងមានការព្រួយបារម្ភអំពី Hyeri ពួកយើងនឹងធ្វើឲ្យបានល្អបំផុត ដើម្បី ជួយឲ្យនាងបានជាសះស្បើយឡើងវិញយ៉ាងលឿនតាមដែលអាចធ្វើទៅបាន។
ប្រជាប្រិយភាព Hyeri បានកើនឡើងកាលពីថ្មីៗនេះ បន្ទាប់ពីវត្តមានសំដែងនៅក្នុងរឿងភាគស៊េរី Reply 1988 ដែលមានចំនួនអ្នកមើលច្រើនបំផុត៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ asiaone