CamNews

តារា 

នាង Margie ដឹកដៃសង្សារទៅលេង កន្លែងដែលមនុស្សទូទាំងពិភពលោក កំពុងតែភ័យខ្លាច!

ព័ត៌មានកំសាន្ត ៖ កំពូលតារាសម្តែងល្បីឈ្មោះនៅប្រទេសថៃ នាង Margie ដែលមហាជនស្គាល់ថា ជាសង្សារបណ្តូលចិត្តរបស់កូនប្រុសមហាសេដ្ឋីដែលមានទ្រព្យមហាសាលនៅក្នុងទឹកដីប្រទេសថៃ ហើយក៏តែងតែទៅណាមកណាជាមួយគ្នាជារឿយៗមិនថា ក្នុង ឬ ក្រៅប្រទេសឡើយ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា កាលពីខែមុននាង Margie និងសង្សារសំណព្វចិត្តបានដឹកដៃគ្នាទៅលេងនៅឯប្រទេសកូរ៉េយ៉ាងផ្អែមល្អែម រីឯខែនេះវិញបាននាំគ្នាទៅលេងកន្លែងដែលមនុស្សទូទាំងពិភពលោក កំពុងតែភ័យខ្លាច​ និងពុំសូវមានមនុស្សហ៊ានទៅលេងនៅទីនោះឡើយ​ ថែមទាំងអង្គុយថតរូបជាមួយគ្នាយ៉ាងផ្អែមល្អែមថែមទៀតផង ។​

គួរបញ្ជាក់ឲ្យដឹងថា កន្លែងដែលមនុស្សទូទាំងពិភពលោក កំពុងតែភ័យខ្លាច​ ដែលនាង Margie និងគូស្នេហ៍បានធ្វើដំណើរកំសាន្តជាមួយគ្នានោះគឺ ប្រទេសចិន នៅលើស្ពានកញ្ចក់ ដែលមនុស្សទូទៅពិភពលោកភ័យខ្លាច និងកម្រមានអ្នកទៅលេងនៅទីនោះខ្លាំងណាស់ ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ IG


Tags: Margie Mint Chalida Janie Tien Poo Praiya Aum Patcharapa