CamNews

ព័ត៌មានអន្តរជាតិ 

រុស្ស៊ី បាញ់ម៉ីស៊ីល កំទេច ISIS ខុសបច្ចេកទេស ទៅចំ សំណង់អាគារ រស់នៅ ឆេះខ្ទេច

ព័ត៌មានអន្តរជាតិ ៖ មួយផ្នែក នៃការបាញ់បោះម៉ីស៊ីលពិត ពីប្រទេ សរុស្ស៊ី បានវាយប្រហារចំសំណង់ អាគាររស់នៅ តំបន់ Russian Arctic អំឡុងការធ្វើតេស្តិ៍  សាកល្បង   វាយប្រហារ ម៉ីស៊ីល ខុសបច្ចេក ទេស ប៉ុន្តែ ពុំមានជនណាម្នាក់ រងរបួសនោះទេ នេះបើយោងតាមសេចក្តី រាយការណ៍ ពីសារព័ត៌មាន ក្នុងស្រុក​។


គ្រោះអគ្គីភ័យបានឆាបឆេះទៅលើសំណង់អាគាររស់នៅកំពស់ ៣ ជាន់ មានទីតាំង នៅក្នុងភូមិ Nyo- noksa ភ្លាមៗ ពលរដ្ឋត្រូវបានជម្លៀសខ្លួនចេញទាំងអាសន្ន ក្រោយ   តេស្តិ៍ សាកល្បង នៃការវាយប្រ ហារបាញ់ម៉ីស៊ីល ប្រព្រឹត្តិទៅទាំងខុសបច្ចេកទេស ។ គួររំឮកថា ភូមិ    Nyonoksa មានទីតាំងជិតនឹង មូលដ្ឋានទ័ពជើងទឹករុស្ស៊ី តំបន់ Severodvinsk ភាគខាងលិចឆៀងខាងត្បូង ប្រទេសរុស្ស៊ី ។ ម៉ីស៊ីល ដែលបានបាញ់ចេញ និងខុសបច្ចេកទេសនោះ ត្រូវបានបាញ់ចេញដោយ ក្រសួងការពារជាតិរុស្ស៊ី ក្នុងរយៈចម្ងាយមួយជាក់លាក់ ជាការធ្វើតេស្តិ៍សាកល្បង។

គួររំឮកថា រដ្ឋាភិបាលប្រទេសរុស្ស៊ីកាលពីពេលកន្លងទៅនេះធ្លាប់បានបើកការវាយប្រហារផ្លូវអាកាស របស់ខ្លូនប្រឆាំង ISIS នៅក្នុងប្រទេសស៊ីរី តាមរយៈការវាយប្រហារ ម៉ីស៊ីលរយៈចម្ងាយឆ្ងាយពីទីតាំង ដើមសមុទ្រ Caspian ។ ភូមិ Nyonoksa មានទីតាំងនៅជិតសមុទ្រ White Sea ចម្ងាយ ប្រមាណ ៤០ គ.ម ភាគខាងលិច Severodvinsk ។ ក្រុមស៊ើបអង្កេតយោធា​រុស្ស៊ី បានចុះ  ទៅ ដល់ទីតាំងកើតហេតុ ក្រោយការតេស្តិ៍សាកល្បង បាញ់ម៉ីស៊ីល ខុសបច្ចេកទេស នៅវេលាម៉ោង ១១  រសៀល​ថ្ងៃអង្គារម៉ោង ក្នុងស្រុកប្រទេសរុស្ស៊ី ។ សំណង់អាគារ ៤ រងនូវការខូចខាត ខណៈដំបូងអាគារ បានបាក់រលំ នេះបើ យោងតាមរបាយការណ៍៕

                                                    * បញ្ជាក់ ៖ រូបភាព ឯកសារ

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Russia Billionaire Moscow ISIS