ព័ត៌មានកីឡា៖ ប្រិយមិត្ដរាប់រយនាក់ រាប់បញ្ចូលទាំងជនជាតិ ហ្វីលីពីន នឹងជនជាតិ ជប៉ុន បានចូលរួម ទទួលស្វាគមន៍យ៉ាងកក់ក្ដៅ នឹងសប្បាយរីករាយ ចំពោះការចូលមកកាន់ ទឹកដីប្រទេសជប៉ុនរបស់ ស្ដេចប្រដាល់ប្រចាំហ្វីលីពីនគឺ លោក ប៉ាក់គីអៅ ក្នុងពិធីបុណ្យប្រពៃណី របស់ជនជាតិ ហ្វីលីពីន ដែលធ្វើឡើង នៅប្រទេសជប៉ុន។
លោក ប៉ាក់គីអៅ ព្រមទាំង សមាគមន៍ប្រជាជាតិ ហ្វីលីនពីន ដែលមានក្នុងប្រទេសជប៉ុន បានរៀបចំពិធីបុណ្យប្រពៃណីជាតិប្រចាំប្រទេសរបស់ខ្លួនក្នុងទឹកដី ប្រទេសជប៉ុន ដែលស្ថិតក្នុង តំបន់ Shibuya Wardនៃទីក្រុង តូក្យូ ។ ស្ថិតក្នុងឱកាសចាប់ផ្ដើមបើកសន្និបាតពិធីទាំងមូល លោក ប៉ាក់គីអៅ បានថ្លែងសន្ទរកថា នឹងលាតត្រដាងពីវិស័យទេសចរណ៍ នៅប្រទេសហ្វីលីពីន ជាមួយ នឹងសម្លេងទះដៃព្រមគ្នា អបអរសារទរ ព្រមទាំងសម្រែកខ្លាំង ហៅឈ្មោះរបស់លោក ថា ប៉ាក់គីអៅ ៗៗ យ៉ាងលាន់រំពង ពេញផ្ទៃទីកម្មវិធី។ ទន្ទឹមនឹងការគាំទ្រ យ៉ាងគក្រឹកគគ្រេង ប៉ាក់គីអៅពិតជាមាន ភាពរំភើបជាខ្លាំង ដោយលាន់មាត់ថា " ពិតជាមិនអាចកំណត់បានមែន"។
ប៉ាកគីអៅ បានក្លាយជា និមិត្ដរូបនៃភាពជឿងជាក់យ៉ាងមុតមាំរបស់ប្រជាជនហ្វីលីពីន ក្រោយពីប្រកួតកាលពីថ្ងៃទី ២ខែ ឧសភា ទោះបីជាលោក មិនបានជោគជ័យ លើដៃគូរក៏ដោយ ក៏ជំនឿចិត្ដ នឹងការគាំទ្ររបស់លោក នៅតែមាន សន្ទុះខ្លាំង មិនអន់ឡើយ។ ប៉ាក់គីអៅ បានថ្លែង នឹងជម្រុញឲ្យមានការលើកទឹកចិត្ដ ចេះស្រលាញ់គ្នា ដោយឡើងថា " មិនខ្វល់ថា អ្នកទៅទីណានោះទេ អ្នកត្រូវតែស្ពាយយកទៅជាមួយខ្លួនអ្នក មិនត្រឹមតែគ្រួសារនោះទេ បើសូម្បីតែសន្ដិភាព និងមោទនភាពប្រទេស អ្នកក៏ត្រូវ យកទៅជាមួយផង" ។ ប៉ាក់គីអៅ បានបន្ថែមទៀត ថា សហគមន៍ជនជាតិហ្វីលីពីន មានគ្រប់ទីកន្លែងលើពិភពលោក នៅថ្ងៃអនាគត គាត់គ្រោងនឹងបង្កើត ទីលានកីឡាអត្ដពលិក ក្នុងទឹកដីប្រទេសជប៉ុន ។
គូសបញ្ជាក់ផងដែរថា ក្នុងពិធីបុណ្យនេះ គឺជាលើកទី ១ ហើយដែល ប៉ាក់គីអៅត្រូវចូលរួមធ្វើដោយផ្ទាល់ ហើយកម្មវិធីបុណ្យត្រូវប្រារព្ធឡើងដោយមានចំនួន ២ថ្ងៃ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ -japan-news