CamNews

ព័ត៌មានអន្តរជាតិ 

ឯកសារ​សម្ងាត់​៖ ក្រុម ISIS បាន​កាត់​យក និង​ចិញ្ចឹម​ទុក​សរីរាង្គ​ចំណាប់ខ្មាំង​ (មានវីដេអូ)

(​វ៉ាស៊ីនតោន​)៖ ក្រុម​ឧទ្ទាម ISIS បាន​កាត់​យក​សរីរាង្គ និង​ចិញ្ចឹម​ទុក​នូវ​របស់​មនុស្ស​សម្រាប់​ប្រើប្រាស់​ជួយ​ដល់​សកម្មជន​ ប្រយុទ្ធ​របស់ខ្លួន ឬ​មួយ​សម្រាប់​ទុក​លក់ នេះ​បើ​យោង​តាម​ការ​ឯកសា​រសម្ងា​ត់មួយ ដែល​ត្រូវបាន​ទម្លាយ​ដោយ​កងកម្លាំង​យោធា​អាមេរិក និង​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​។​

​ព័ត៌មាន​ដ៏​រសើប​នេះ ត្រូវបាន​ទាហាន​អាមេរិក​រឹបអូស​បាន​អំឡុង​ការ​វាយឆ្មក់ ទៅលើ​ក្រុម​ឧទ្ទាម ISIS នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ស៊ី​រី ដោយ​នៅក្នុង​ឯកសារ​សម្ងាត់​នោះ ត្រូវបាន​មេដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុម ISIS ចុះហត្ថលេខា​អនុញ្ញាត​ឲ្យ​រក្សាទុក​នូវ​សរីរាង្គ​មនុស្ស​នេះ កាលពី​ចុង​ខែ​មករា ឆ្នាំ​២០១៥ ហើយ​បើ​តាម​ការប៉ាន់ប្រមាណ សរីរាង្គ​នោះ​គឺ​ភាគច្រើន​គឺជា​របស់​ចំណាប់ខ្មាំង​។​

​ប៉ុន្តែ​ទោះជា​យ៉ាងនេះ ក៏​នៅ​ក្នុង​ឯកសារ​សម្ងាត់​មិន​បាន​បញ្ជាក់ថា ក្រុម ISIS រត់ពន្ធ​សរីរាង្គ​មនុស្ស​ទេ គ្រាន់តែ​បញ្ជាក់ថា ពួកគេ​បាន​កាត់​យក និង​រក្សា​ទុក​៕​


ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី

 


Tags: Int news Breaking news World news Unt news Hot news USA United States UN Mississippi