ព័ត៌មានអន្តរជាតិ ៖ មនុស្ស ១០នាក់ត្រូវបានស្លាប់ បន្ទាប់ពីយន្តហោះរបស់កង កម្លាំង សន្តិសុខព្រំ ដែន បានធ្លាក់នៅក្បែរទីអាកាសយានដ្ឋានញ៉ូដេលី ក្នុង ប្រទេស ឥណ្ឌា នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី២២ ខែធ្នូ។
យោងតាមសំដីរបស់ សាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា យន្តហោះយោធាមួយនេះបានធ្លាក់មកបុកនឹងជញ្ជាំងរបងមួយក្បែរ អាកាសយានដ្ឋានញ៉ូដេលី ប៉ុន្តែគេមិនដឹងពីមូលហេតុដែលនាំឲ្យធ្លាក់នោះទេ គ្រាន់តែដឹងថា មនុស្សនៅលើយន្តហោះទាំងអស់ រួមទាំងពីឡុត ដែលសរុប ១០នាក់ គឺស្លាប់ទាំងអស់៕
ប្រភព ៖ AP និង ប៊ីប៊ីស៊ី
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី