CamNews

ព័ត៌មានអន្តរជាតិ 

ញាក់សាច់ ៖ តាលីបង់ ស្ទាក់រថយន្ត ស្ទុះចាប់ជម្រិត អ្នកដំណើរ ៤៧ នាក់ យកទៅបាត់ហើយ

ព័ត៌មានអន្តរជាតិ ៖ ក្រុមឧទ្ទាម តាលីបង់ បានធ្វើការចាប់ជម្រិតអ្នកដំណើរ តិចបំផុត ៤៧ នាក់ពីផ្លូវ ហាយវេនាភាគខាងជើង ខេត្ត Kunduz ប្រទេស អាហ្វហ្គានីស្ថាន នេះបើយោងតាមរបាយការណ៍ សារព័ត៌មាន Khaama Press ។ 



ប្រភពបន្តឲ្យដឹងថា ក្រុមឧទ្ទាម តាលីបង់ បានចាប់ជម្រិតក្រុមអ្នកដំណើរទាំងនោះ ពីភាគកណ្តាល ភូមិ Malraghi នាខេត្ត Kunduz ខណៈពេលដែលក្រុមអ្នកដំណើរកំពុងតែធ្វើដំណើរទៅកាន់ ខេត្ត Takhar ។ យោងតាមសម្តី អ្នកនាំពាក្យស្នងការខេត្ត លោក Mahfuzullah Akbari អោយដឹងថា គ្រោះថ្នាក់លើកនេះបានកើតឡើង នៅពេលដែលក្រុមបះបោរតាលីបង់បានចេញមកស្ទាក់រថយន្ត នៅតាមបណ្តោយផ្លូវហាយវេ Mahfuzullah Akbari ។ មន្រ្តីក្នុងស្រុក គូសបញ្ជាក់មុននេះអោយដឹង ថា ហោចណាស់អ្នកដំណើរ ៣០ នាក់ ត្រូវបានចាប់ជម្រិត ទោះជាយ៉ាងណាក៏ដោយចុះ ក្រុមបះ បោរតាលីបង់ ពុំទាន់មានប្រតិកម្មទៅនឹងការលើកឡើងខាងលើនេះនៅឡើយទេ ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 


Tags: Taliban Int news Hot news US