ភ្នំពេញ ៖ សេចក្តីរាយការណ៍ភ្នាក់ងារ Fresh News បានរាយការណ៍ឲ្យដឹងថា គិតត្រឹមម៉ោង៩៖១៨នាទីព្រឹកថ្ងៃទី១១ ខែកញ្ញានេះ អគ្គិភ័យដែលឆេះនៅក្លិបកម្សាន្តយីហោ 2ND មានទីតាំងនៅតាមបណ្តាយផ្លូវលេខ៥១កែងផ្លូវលេខ២៥៤ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានរលត់ទាំងស្រុងហើយ។
បើតាមសេចក្ដីរាយការណ៍បឋមគ្រោះអគ្គិភ័យនេះ បានចាប់ផ្ដើមឆាបឆេះចេញពីខាងក្នុងក្លិបតែម្ដង ដែលកើតឡើងតាំងពីវេលា ម៉ោងប្រមាណ៦៖៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញានេះ ដោយអគ្គិភ័យបង្កជាភ្លើងផ្សែងហុយចេញពីខាងក្នុងក្លិប ចេញមកខាងក្រៅហោះឡើងលើយ៉ាងខ្មួលខ្មាញ់។
ជាមួយគ្នានេះនៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹកចំនួន៣៦គ្រឿង និងប្រើប្រាស់អេស្កាវ៉ាទ័រ ចំនួន១គ្រឿង ដើម្បីវាយកម្ទេចជញ្ជាំងផងដែរ។ ដោយឡែកសម្រាប់ទំហំ នៃការខូចខាតទ្រព្យសម្បត្តិមិនទាន់បញ្ជាក់ឱ្យដឹងនៅឡើយទេ៕
តារាសម្ដែងរូបសង្ហា ជា លាងឈែ ថ្មីៗនេះកំពុងតែទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ
នេះហើយជាមូលហេតុដែលបណ្តាលឲ្យ ខេមរៈ ស្រីពៅ ទទួលមរណភាព
ផ្អើល! ភរិយាស្របច្បាប់ម្ចាស់ផលិតកម្ម LD Picture ប្រកាសថា សាឡាត់ ស្រីឡាង កំពុងទាក់ទងស្វាមីរបស់ខ្លួន
រៀបការហើយជាង ១០ ឆ្នាំក៏ពិតមែន ប៉ុន្តែប្តីប្រពន្ធមួយគូនេះមិនទាន់ចង់មានកូនព្រោះហេតុផលមួយ
មិនត្រឹមតែទារសំណង ១០ មុឺនដុល្លារពីប្រពន្ធដើមទេ តែ សាឡាត់ ស្រីឡាង ថែមទាំងធ្វើទាមទារឲ្យ....