សាលាមធ្យមសិក្សាមួយ ក្នុងប្រទេសឥណ្ឌូនេស៊ី បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល នៅពេលដាក់
វិញ្ញាសារចម្លែកមួយ ទៅក្នុងការប្រឡងបាក់ឌុប នោះគឺវិញ្ញាសារ “ពិនិត្យព្រហ្មចរិយ”។សិក្សស្រី
ដែលត្រូវបានគេរកឃើញថា បាត់បង់ព្រហ្មចរិយ នឹងត្រូវធ្លាក់ដោយស្វ័យប្រវត្ត។
វិញ្ញាសារពិនិត្យព្រហ្មចរិយ ចំពោះសិក្សស្រីដែលប្រឡងបាក់ឌុប កំពុងរងការរិះគន់ពី
អង្គការក្រៅរដ្ឋាភិបាល
ទីក្រុង Jember នៃខែត្រ Java ខាងកើត របស់ ឥណ្ឌូនេស៊ី កំពុងតែឧទ្ទេសនាមនូវវិញ្ញាសារពិនិត្យ
ព្រហ្មចរិយ ចំពោះសិក្សស្រីដែលកំពុងសិក្សាកម្រិតមធ្យម។ សិស្សស្រីទាំងឡាយណា ដែលត្រូវ
បានគណកម្មការ ឬមេប្រយោគ ពិនិត្យឃើញថា មានទំនាក់ទំនងផ្លូវភេទ មុនពេលរៀបការ គឺអាចនឹងត្រូវបាត់បង់សិទ្ធីទទួលសញ្ញាបត្របន្ទាប់ពីប្រឡងបាក់ឌុប។
ទំព័រ Jakarta Globe ឱ្យដឹងថា ករណីខាងលើនេះ ត្រូវបានធ្វើឡើងដោយអាជ្ញាធរក្រុង Jember
សហការណ៍ជាមួយក្រុមមេធាវី បំណងទប់ស្កាត់មិនឱ្យសិក្សស្រី មានទំនាក់ទំនងផ្លូវភេទជាមួយ
ដៃគូច្រើននាក់ មុនពេលរៀបការ។មេធាវីម្នាក់ថ្លែងថា លោកសង្ឃឹមថា វិញ្ញាសារនេះ នឹងអាច
អនុវត្តនៅទូទាំងខែត្រ Java ខាងកើត។ មេធាវីនេះ បកស្រាយថា ៖ “ប្រសិនបាត់បង់ព្រហ្មចារី
សិស្សស្រី នឹងមិនត្រូវបានគេអនុញ្ញាតឱ្យជាប់បាក់ឌុបនោះទេ។ នេះគឺដើម្បីផលប្រយោជន៍នៅ
ថ្ងៃអនាគតរបស់ពួកគេ”។
អង្គការសិទ្ធិមនុស្ស HRW ឱ្យដឹងថា ការលើកឡើងរបស់អាជ្ញាធរនេះ មិនមានអ្វីថ្មី ព្រោះថា តាំង
ពីឆ្នាំ ១៩៦៥ នគរបាលជាតិឥណ្ឌូនេស៊ី ធ្លាប់បានកំណត់ឱ្យសិស្សស្រីរាប់ពាន់នាក់ ពិនិត្យព្រហ្ម
ចរិយដូចគ្នានេះផងដែរ។
ការពិនិត្យព្រហ្មចរិយ ក៏បានក្លាយជាវិញ្ញាសារចាំបាច់ នៅពេលគេជ្រើសរើសទាហានស្រី
ទំព័រ Ibtimes ចេញផ្សាយថា ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវវិញ្ញាសារត្រួតពិនិត្យ
ព្រហ្មចារិយ ហើយវាបានក្លាយជាវិញ្ញាសារចាំបាច់ នៅពេលគេជ្រើសរើសទាហានស្រី។ វិញ្ញាសារ
បែបនេះ គឺបានរំលោភទៅលើកិច្ចព្រមព្រៀងបំបាត់រាល់រូបភាពនៃការរើសអើងចំពោះស្ដ្រី ដែល ឥណ្ឌូនេស៊ីក៏ជាម្ចាស់ហត្ថលេខីមួយផងដែរនោះ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Dailymail/Human Rights Watch