ព័ត៌មានកំសាន្ត ៖ ប្តីប្រពន្ធវ័យក្មេងគឺលោក Shahkrit Yamnam និងអ្នកនាង Vermicelli ពេលនេះហាក់បីដូចជាមានភាពប្រសើរជាងមុនច្រើន ក្រោយពីបានស្វែងយល់ចិត្តគ្នាបានច្រើន ។
គួរបញ្ជាក់ឡើងវិញឲ្យដឹងថា ប្តីប្រពន្ធដែលមានអាយុវ័យក្មេងជាងគេនៅក្នុងចំណោម គូស្នេហ៍ផ្សេងៗនៅក្នុងប្រទេសថៃគឺនេះ កាលពីប៉ុន្មានសប្តាហ៍មុន បានផ្ទុះដំណឹងលែងលះក្រោយពីមានការឈ្លោះប្រកែកគ្នា កាលពីពេលថ្មីៗនេះ ប៉ុន្តែពេលនេះគ្រប់យ៉ាងហាក់បីដូចជាមិនអីនោះទេ ។
ហើយបន្ទាប់ពីស្រុះស្រួលគ្នាហើយ លោក Shahkrit Yamnam និងអ្នកនាង Vermicelli ក៍បានសម្រេចចិត្តដឹកដែគ្នាទៅដើរកំសាន្តនៅឯប្រទេសជប៉ុនអស់រយៈពេលជាច្រើនថ្ងៃ ។
ក្រោយពីត្រលប់មកវិញលោក Shahkrit Yamnam និងភរិយាកាន់តែមានទំនាក់ទំនងរឹងមាំជាងមុនឆ្ងាយណាស់ ហើយថែមទាំងបង្ហោះរូបផ្អែមល្អែមជាច្រើនសន្លឹក ធ្វើឲ្យក្រុមអ្នកគាំទ្រមានចិត្តច្រណែននឹងស្នេហារបស់អ្នកទាំង ២ ថែមទៀតផង ។
អ្នកនាង Vermicelli បាននិយាយថា កាលដែលនាង និងស្វាមីមិនអាចលែងលះគ្នាបាន ព្រោះអ្នកទាំង ២ មិនអាចរស់នៅដោយគ្មាននរណាម្នាក់បានឡើយ ដោយសារតែក្តីស្រលាញ់នឹងការយោគយល់ ទើបធ្វើឲ្យប្តីប្រពន្ធមួយគូនេះ មិនអាចចែកផ្លូវគ្នាបាន ហើយរឿងមួយទៀតដែលនាងចង់និយាយគឺ ថ្វីត្បិតតែលុយគឺជាកត្តាចំបងសម្រាប់មនុស្សគ្រប់រូប ប៉ុន្តែស្នេហារបស់នាង និងស្វាមីនៅតែមិនអាចកាត់ថ្លៃបាន ដូច្នេះលុយមិនអាចក្លាយជាហេតុផលដើម្បីឲ្យនាង និងប្តីបែកគ្នាបានឡើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar