ព័ត៌មានកំសាន្ត ៖ ប្តីប្រពន្ធវ័យក្មេងជាងគេនៅក្នុងចំណោម គូស្នេហ៍ផ្សេងៗទៀតនៅក្នុងប្រទេសថៃគឺ លោក Shahkrit Yamnam និងអ្នកនាង Vermicelli ហើយក៏ជាប្តីប្រពន្ធដែលឧស្សាហ៍មានការឈ្លោះប្រកែកគ្នា ប៉ុន្តែនៅតែមិនអាចរស់នៅដោយគ្មាននរណាម្នាក់បានឡើយ ។
លោក Shahkrit Yamnam និងភរិយា ថ្វីត្បិតតែធ្លាប់មានការឈ្លោះប្រកែកគ្នាធ្ងន់ធ្ងរ រហូតឈានដល់ការលែងលះ នោះដោយសារតែការមិនបានគិតពិចារណាឲ្យបានច្បាស់លាស់ ហើយអ្នកទាំង ២ មិនសូវចេះយោគយល់គ្នា ទើបធ្វើឲ្យរឿងខុសឆ្គងនេះកើតឡើងដោយអចេតនា។
គួរបញ្ជាក់ឲ្យដឹងថា លោក Shahkrit Yamnam និងអ្នកនាង Vermicelli បានបង្ហាញភាពសោកស្តាយយ៉ាងខ្លាំងចំពោះការគិតខុសមួយពេល ហើយធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបែកបាក់ស្នេហារបស់ពួកគេ ។ ប៉ុន្តែបន្ទាប់ពីរឿងខុសឆ្គងនេះបានកើតឡើងរួចហើយ បានធ្វើឲ្យប្តីប្រពន្ធវ័យក្មេងនេះ កាន់តែស្រលាញ់គ្នានឹងលែងចង់ទៅណាចោលគ្នាទៀតហើយ ព្រោះម្នាក់ៗសុទ្ធតែមិនអាចរស់នៅដោយគ្មានគ្នាបាន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar