ព័ត៌មានកំសាន្ត ៖ ប្តីប្រពន្ធវ័យក្មេងរបស់លោក Shahkrit Yamnam និងភរិយា អ្នកនាង Vermicelli ទើបតែបានផ្តល់នូវកិច្ចសម្ភាស៍ដល់អ្នកកាសែតកាលពីពេលថ្មីៗនេះ អំពីពាក្យចចាមអារាមថា អ្នកទាំង ២ ដែលត្រៀមនឹងលែងលះមិនមែនជាការពិតនោះទេ ។
លោក Shahkrit Yamnam បានបន្ថែមថា ថ្វីត្បិតតែពួកយើងឈ្លោះគ្នាច្រើន ប៉ុន្តែមិនមែនដល់ថ្នាក់លែងលះគ្នា ពីព្រោះមិនថាការប្រើជិវិតជាសង្សារ ឬ ប្តីប្រពន្ធក៏ដោយចុះ តែងតែមានការឈ្លោះប្រកែកគ្នា ប៉ុន្តែបញ្ហាទាំងនោះមិនយូរ មិនឆាប់គង់តែអាចដោះស្រាយបាននោះទេ ដូច្នេះហើយសម្រាប់ខ្ញុំ និងភរិយារបស់ខ្ញុំពិតជាអាចដោះស្រាយបានដូចគ្នាដែរ ។
មិនត្រឹមតែប៉ុណ្ណោះទេ ក្រោយពីការឈ្លោះប្រកែកគ្នាត្រូវបានចប់សព្វគ្រប់អស់ហើយនោះ មានក្រុមអ្នកគាំទ្រជាច្រើនបានសង្កេតឃើញថា នៅថ្ងៃទី ២ ខែសីហានេះ ប្តីប្រពន្ធមួយគូនេះ កាន់តែបង្កើតនូវភាពផ្អែមល្អែមខ្លាំងជាងមុនទៅហើយ ដោយហេតុនេះហើយទើបធ្វើឲ្យការឈ្លោះប្រកែកគ្នា នឹងពាក្យចចាមអារាមដែលថា នឹងលែងលះគ្នាទៅជាដំណឹងល្អទៅវិញ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook