ព័ត៌មានកំសាន្ត ៖ ប្តីប្រពន្ធដែលមានអាយុវ័យក្មេងជាងគេនៅក្នុងចំណោម គូស្នេហ៍ផ្សេងៗនៅក្នុងប្រទេសថៃគឺ លោក Shahkrit Yamnam និងភរិយា អ្នកនាង Vermicelli បានផ្ទុះដំណឹងលែងលះក្រោយពីមានការឈ្លោះប្រកែកគ្នា កាលពីពេលថ្មីៗនេះ ប៉ុន្តែពេលនេះគ្រប់យ៉ាងហាក់បីដូចជាមិនអីនោះទេ ។
បន្ទាប់ពីមានការឈ្លោះប្រកែករហូតឈានដល់ការលែងលះនោះ លោក Shahkrit Yamnam និង អ្នកនាង Vermicelli បែរជាបានធ្វើការសម្រេចចិត្តផ្សះផ្សារគ្នា ព្រោះអ្នកទាំង ២ មិនអាចរស់នៅដោយគ្មាននរណាម្នាក់បានឡើយ ដោយសារតែក្តីស្រលាញ់នឹងការយោគយល់ ទើបធ្វើឲ្យប្តីប្រពន្ធមួយគូនេះ មិនអាចចែកផ្លូវគ្នាបានទេ ។
គួរបញ្ជាក់ឲ្យដឹងថា លោក Shahkrit Yamnam និង អ្នកនាង Vermicelli ធ្លាប់មានទំនាស់យ៉ាងធំនេះកើតឡើង រហូតដល់គេងគ្រែ បែកគ្នាថែមទៀតផង ប៉ុន្តែពេលនេះអ្វីៗហាក់បីដូចជា ប្រសើរឡើងវិញជាងមុនច្រើន ។ ហើយអ្វីដែលចម្លែកនោះគឺ អ្នកនាង Vermicelli បានសូមឲ្យប្តីរបស់ខ្លួនលាក់រឿងនេះទុកជាការសម្ងាត់ ដើម្បីកុំឲ្យអ្នកកាសែតបានដឹង ប៉ុន្តែជាអកុសល រឿងនេះនៅតែត្រូវបានបែកធ្លាយដដែល ក្រោយពីប្តីប្រពន្ធអ្នកទាំង ២ បានដឹកដៃគ្នាយ៉ាងផ្អែមល្អែម នឹងធ្វើដំណើរកំសាន្ត ទៅប្រទេសជប៉ុនយ៉ាងមានក្តីសុខជាទីបំផុត នឹងបង្កើតនូវអនុស្សាវរីយ៏ថ្មីៗ ដើម្បីបំភ្លេចរឿងចាស់ៗចោលឲ្យអស់ ៕
-ចុចអាន ៖ តើប្តីប្រពន្ធឈាមរាវ មួយគូនេះ ដើរដល់ដំណាក់កាលណាហើយ ក្រោយលឺដំណឹងថា លែងលះគ្នា?
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar