CamNews

សុខភាព 

វិធីសាស្រ្តធម្មជាតិងាយៗសម្រាប់អ្នកមានរង្វង់ភ្នែកខ្មៅ

សុខភាព ៖ ស្នាមខ្មៅជុំវិញរង្វង់ភ្នែកអាចជាកង្វល់ដល់ស្ត្រីគ្រប់រូប ដែលមូលហេតុចម្បងរបស់បញ្ហានេះ ភាគច្រើនមកពីការនឿយហត់នឹងការងារ ការសិក្សា​ និងបញ្ហាជីវិតខ្លាំងពេក។ ការគេងលក់ស្កប់ស្កល់បាន ៨ម៉ោងក្នុងមួយយប់ វាអាចជួយលោកអ្នកជៀសផុតពីបញ្ហានេះបានយ៉ាងលឿន។ ប៉ុន្តែយើងខ្ញុំដឹងថា លោកអ្នកមិនអាចសម្រាក់បានច្រើនដូចសេចក្តីប្រាថ្នារបស់លោកអ្នកបានទេ។

ថ្ងៃនេះ យើងខ្ញុំនឹងលើកយកវិធីសាស្រ្តធម្មជាតិងាយៗសម្រាប់ជួយលោកអ្នកឲ្យជៀសផុតពីបញ្ហាទាំងនេះបាន។

ត្រសក់

ត្រសក់ ផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយធ្វើអោយធ្វើឲ្យស្បែកស្រស់ថ្លា និងសុខភាពល្អ។ ចិតត្រសក់ជាចំណិតៗហើយដាក់វាក្នុងទូរទឹកកករយៈពេលកន្លះម៉ោង បន្ទាប់មកយកវាដាក់នៅក្រោមភ្នែក។ ទុក ១៥ នាទី រួចលាងមុខជាមួយទឹកត្រជាក់ជាការស្រេច។

ប្រេងអាល់ម៉ុង

ប្រេងនេះ ផ្តល់សំណើមដល់ស្បែក និងជួយកាត់បន្ថយការហើមបានថែមទៀតផង។ គ្រាន់តែលាបវា២-៣ដំណក់នៅក្រោមភ្នែក ហើយម៉ាស្សាស្រាលៗមុនពេលចូលគេងតែប៉ុណ្នោះ។


ការម៉ាស្សា

ម៉ាស្សាថ្នមៗ ២-៣នាទី ពីតំបន់សៀតផ្ការទៅខ្ទង់ច្រមុះដើម្បីឲ្យលំហូរឈាមដើរស្រួល ហើយបន្ទាប់មកលាបក្រែមផ្តល់សំណើម នោះវានឹងជួយផ្តល់សំណើមដល់ស្បែក និងកម្ចាត់បញ្ហារង្វង់ខ្មៅជុំវិញភ្នែកបានថែមទៀតផង។

ទឹក​ប៉េងប៉ោះស្រស់

ផ្លែប៉េងប៉ោះ សំបូរនូវសារជាតិប្រឆាំងអុកស៊ីតកម្មដែលត្រូវបានគេស្គាល់ថា lycopene ដែលជួយរឹតបន្តឹង និងធ្វើឲ្យស្បែកទន់។ គ្រាន់តែលាបទឹកប៉េងប៉ោះស្រស់នៅក្រោមភ្នែក ហើយទុកវាចោលរយៈពេល ១០នាទី បន្ទាប់មកលាងសំអាតជាមួយទឹកត្រជាក់។


ទឹកដំឡូងស្រស់

ដំឡូង មានវីតាមីន C ខ្ពស់ដែលជួយឲ្យស្បែកក្មេងជាងវ័យ និង ស បានយ៉ាងល្អ។ ដំបូង យកដំឡូងមកកោស ហើយច្របាច់យកទឹក រួចយកសំឡី ២បន្ទះមកច្រលក់ចូល បន្ទាប់មកដាក់វានៅក្រោមភ្នែកហើយទុកចោលរយៈពេល ១០នាទី រួចលាងសម្អាតមុខជាការស្រេច។

តែ

តែ ផ្ទុកក៏មានផ្ទុកនូវសារធាតុតានីន សារធាតុប្រឆាំងអុកស៊ីដកម្ម និងជាតិកាហ្វេអ៊ីនដែលជួយកាត់បន្ថយការហើមនិងបញ្ហារង្វង់ភ្នែកខ្មៅបានយ៉ាងមានប្រសិទ្ធភាព។ លោកអ្នកអាចឆុងតែបៃតង ឬខ្មៅ ហើយទុកវាឲ្យត្រជាក់ បន្ទាប់មកយកសំឡីមកជ្រលក់ រួចដាក់វានៅក្រោមភ្នែកដោយទុកវា ១៥ នាទី។


តោះសាកល្បងវិធីសាស្រ្តខាងលើទាំងអស់គ្នា ដើម្បីទទួលបានសម្រស់កាន់តែស្អាត និងទំនុកចិត្តលើខ្លួនឯង ៕


ប្រែសម្រួល ៖​ ច័ន្ទ

ប្រភព៖ Womansbeautyextra


Tags: Health news