(ឥណ្ឌា)៖ប៉ូលីសនៅឥណ្ឌា កំពុងតាមរកបុរសម្នាក់ ដែលលបចូលក្នុងមន្ទីរពេទ្យមួយ នៅពាក់កណ្តាលអាធ្រាត្រ ហើយបានរំលោភស្ត្រីម្នាក់ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។
តាមកាមេរ៉ាសុវត្ថិភាពក្នុងមន្ទីរពេទ្យ Brahm Shakti Sanjjvani បានបង្ហាញឲ្យឃើញភិនភាគបុរសម្នាក់ចតរថយន្តនៅក្រៅអាគារ ពេទ្យមុនដើរចូលទៅខាងក្នុង បន្ទាប់មកបុរសប្លែកមុខនោះ ក៏ដើរចូលទៅក្នុង បន្ទប់ ICU ដែលជាកន្លែងស្ត្រីរងគ្រោះ អាយុ២៣ឆ្នាំ កំពុងសម្រាក បន្ទាប់ពីសម្រាលកូនរួចប៉ុន្មានម៉ោង ហើយជននោះក៏ចាប់រំលោភ ស្ត្រីរងគ្រោះនៅទីនោះតែម្តង មុនពេលគេចទៅបាត់ ។
អ្វីដែលគួរឲ្យស្មានមិនដល់នោះ គឺប៉ូលីសនិយាយថា មានអ្នកជំងឺផ្សេងទៀត នៅក្នុងបន្ទប់ជាមួយជនរងគ្រោះដែរ តែគ្មានអ្នកណាបានដឹងឮថា មានអ្វីកើតឡើងទេ ហើយស្ត្រីរងគ្រោះ ក៏មិនបានរាយការណ៍ ពីរឿងនេះភ្លាមៗដែរ រហូតដល់នាងត្រឡប់ទៅដល់ផ្ទះ ទើបប្រាប់រឿងនេះទៅសមាជិកគ្រួសារ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី