CamNews

ព័ត៌មានអន្តរជាតិ 

ស្បថ មិនត្រលប់ទៅ ថៃ សាជាថ្មី ក្រោយ ជនអន្ធពាល មួយក្រុម វាយប្រហារ យ៉ាងឃោរឃៅ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ មានសញ្ជាត្តិជាជនជាតិអង់គ្លេស លោក Lewis Owen ដែលរងនូវការវាយប្រហារ យ៉ាងដំណំ ជាមួយនឹងក្រុមគ្រួសាររបស់លោក នៅឯរមណីយដ្ឋានមាត់សមុទ្រ  Hua Hin ប្រទេសថៃ នោះសេចក្តីរាយការណ៍បញ្ជាក់ឲ្យដឹងថាលោកបម្រើការងារជាអ្នករចនាក្រាហ្វិកឬ Graphic Designer នៅឯប្រទេស សឹង្ហបុរី ខណៈលោកខ្លួនឯងផ្ទាល់ ប្តេជ្ញាចិត្ត និងតាំងចិត្តឲ្យដឹងថា នឹងមិនវិលត្រលប់ទៅកាន់ប្រទេសថៃ សាជាថ្មីទៀតនោះទេ ក្រោយពីគ្រួសាររបស់លោក រងនូវការវាយប្រហារ យ៉ាង សាហាវយ៉ាងដូច្នេះ។ 


របាយការណ៍ បញ្ជាក់ថា លោក Lewis Owen រួមទាំងម្តាយរបស់លោក Rosemary និងឪពុករបស់ លោក ដែលមានឈ្មោះដូចលោកដែរនោះ Lewis ទាំងអស់គ្នា បានបង្ហាញវត្តមាននៅក្នុងប្រទេសថៃ ដើម្បីប្រារព្ធកម្មវិធីខួបកំណើត បុរសជាឪពុក ឈានចូលវ័យ ៦៨ ឆ្នាំ​ នៅថ្ងៃទី ១៣មេសា ដែលតែងតែ ចំថ្ងៃបុណ្យសង្គ្រាន នៅក្នុងប្រទេសថៃ ។ 



Lewis Owen ដែលត្រូវជាកូន និងមានអាជីព ជា graphic designer មានវ័យ​៤៣ ឆ្នាំនោះ សេចក្តីរាយ ការណ៍ បញ្ជាក់ឲ្យដឹងថា បានវិលត្រលប់មកកាន់សឹង្ហបុរីវិញ ដើម្បីទទួលការព្យាបាល​ នៅថ្ងៃទី ១៨ មេសា ខណៈលោកខ្លួនឯងផ្ទាល់ បញ្ជាក់ក្តែងៗឲ្យដឹងថា ខ្ញុំនឹងមិនវិលត្រលប់ទៅកាន់ប្រទេសថៃ សា ជាថ្មីទៀតនោះទេ ហើយ ឪពុកម្តាយរបស់ខ្ញុំ ក៏នឹងមិនត្រលប់ទៅទីនោះ ម្តងទៀតដូចគ្នាដែរ ។ 

ដើមហេតុដែលនាំឲ្យមានការវាយប្រហារ យ៉ាងសាហាវ ទៅ លើ  ក្រុមគ្រួសារ ភ្ញៀវទេសចរ ជនជាតិ អង់គ្លេសទាំងនេះ ដោយយោងតាមខ្សែអាថ៍វីដេអូ ឲ្យដឹងថា លោក Lewis Owen មានពេលមួយនោះ​ ត្រូវជនជាតិថៃ ច្រានឲ្យដួល បន្ទាប់ពីពួកគេចោទថា បានដើរបុកពួកគេ ឲ្យខ្ចាយស្រាចេញពីដបស្រា ដែលនៅក្នុងដៃរបស់ពួកគេ ខណៈពេលដែលក្រុមគ្រួសារ អង់គ្លេស មួយក្រុមនេះ ដើរចេញពីបារមួយ កន្លែង។ ក្រោយមក កំដៅវែកញែក ក៏បានផ្ទុះឡើង នាំឲ្យជនអន្ធពាល វាយប្រហារ ពួកគេទាំងម្តង តួ យ៉ាងជាការវាយប្រហារយ៉ាងឃោរឃៅ​ដែលនាំមកនូវការច្រឡោតខឹង នៅក្នុងសង្គមប្រទេសថៃ ក៏ ដូចជានៅលើពិភពលោក ។ 

ក្រុមគ្រួសារអង់គ្លេស មួយគ្រួសារនេះ មានឪពុក ម្តាយ និងកូន រងគ្រោះយ៉ាងដំណំ រហូតដល់ថ្នាក់ បាត់បង់ស្មារតី ទាំង ៣ នាក់ ត្រូវសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈស្រ្តីជាម្តាយ របួសធ្ងន់ជាង គេត្រូវដេរដល់ទៅ ១៦ ថ្នេរ​។ គួរបញ្ជាក់ ភ្ញៀវទេសចរ ជនជាតិអង់គ្លេស មួយក្រុមនេះ តែងតែទៅប្រ ទេសថៃ ស្ទើររាល់ឆ្នាំ ចាប់តាំងពីពួកគេលង់ស្នេហ៍ ប្រទេសថៃ ពីឆ្នាំ ១៩៨០ ហើយ ក៏ចំពេលតែមួយ ខួបកំណើតស្វាមីរបស់ខ្លួន ចំថ្ងៃបុណ្យសង្គ្រាននៅប្រទេសថៃ ប៉ុន្តែ ពួកគេបានប្តេជ្ញា និងសន្យាថា និង មិនត្រលប់ទៅកាន់ ប្រទេសថៃ សាជាថ្មីនោះទេ។ ដោយឡែក ជនអន្ធពាលថៃ ដែលបានបើកការវាយ ប្រហារនោះ ត្រូវអាជ្ញាធរក្នុងស្រុក តាមចាប់ឃាត់ខ្លួន បានច្រើននាក់ និងផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ចំពោះទង្វើវាយប្រហារ ដ៏សាហាវឃោរឃៅរបស់ខ្លួន ៕





ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន 


Tags: Singapore Thailand Hua Hin Int news Hot news