CamNews

បាតុកររាប់ពាន់នាក់ប្រឆាំងនឹងការលើកលែងទោស លោកថាកស៊ីន

មនុស្សប្រមាណជា ៤.០០០នាក់បានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវក្នុងក្រុងបាងកក ដើម្បីបង្ហាញ
ការប្រឆាំងចំពោះការលើកលែងទោសផ្នែកនយោបាយ ដែលត្រូវបានគេមើលឃើញថាជាវិធី
បើកផ្លូវអោយអតីតនាយករដ្ឋមន្ដ្រី ថាកស៊ីនស៊ីណាវ៉ាត្រា បានចូលមកប្រទេសវិញ។

បាតុករប្រឆាំងនឹងការលើកលែងទោសអោយលោកថាកស៊ីន

កាលពីថ្ងៃទី ៣០ឧសភា ក្រុមបាតុករអាវលឿង បានប្រមូលផ្ដុំគ្នានៅខាងក្រៅវិមានរដ្ឋសភា
ថៃ អំពាវនាវអោយរាជរដ្ឋាភិបាលរបស់លោកស្រី យ៉ីងឡាក់ ពន្យាពេលការអនុម័តលើសេចក្ដី
ព្រាងច្បាប់ផ្សះផ្សាជាតិ។

គណបក្ស ភឿថៃ បានថ្លែងថា សេចក្ដីព្រាងច្បាប់នេះនឹងជម្រុញអោយមានការផ្សះផ្សាជាតិ
ដែលអនុញ្ញាតអោយមានការលើកលែងទោសដល់អ្នកទោសនយោបាយក្នុងរយៈពេល ៦ឆ្នាំ
កន្លងមកនេះ។ ប៉ុន្ដែ ក្រុមបាតុករបានអោយដឹងថា ពួកគេមានការព្រួយបារម្ភថា សេចក្ដីព្រាង
ច្បាប់នេះនឹងធ្វើអោយវិស័យច្បាប់របស់ថៃត្រូវធ្លាក់ចុះ។ ចំណែកក្រុម PDA ក៏បានចូលរួមក្នុង
ការបញ្ចេញមតិ បើទោះជាពួកគេបានចំណេញពីសេចក្ដីព្រាងច្បាប់នេះ ដោយសារតែមាន
ជាប់ទាក់ទឹននឹងការ​បិទព្រលានយន្ដហោះអន្ដរជាតិបាងកក កាលពីឆ្នាំ ២០០៨។

VOA ដកស្រង់សំដីបាតុករម្នាក់អោយដឹងថា ៖ "សេចក្ដីព្រៀងច្បាប់ផ្សះផ្សាជាតិនេះនឹងជួយ
អោយលោក ថាកស៊ីន និងអាជ្ញាធរលោកថាកស៊ីន បានវិលមកវិញ ដូច្នេះយើងត្រូវតែរារាំង
បញ្ហានេះ"។

គួររំឭកថា ក្រុមអាវលឿងបានចោទប្រកាន់អតីតនាយករដ្ឋមន្ដ្រី ថាកស៊ីន អំពីអំពើពុករលួយ
និងប្រើប្រាស់អំណាចខុសច្បាប់អស់រយៈពេល ៥ឆ្នាំនៃការកាន់អំណាច។ ឆ្នាំ ២០០៨ តុលា
ការមួយបានកាត់ទោសអោយលោកជាប់ពន្ធនាគារ ២ឆ្នាំ ក្រោមបទអំពើពុករលួយ ប៉ុន្ដែលោក
ថាកស៊ីន បាននិរទេសខ្លួនទៅនៅក្រៅស្រុក។ បច្ចុប្បន្ន លោកកំពុងរស់នៅក្នុងក្រុង Dubai
(UAE)។ កាលពីចុងឆ្នាំ ២០១១ លោកថាកស៊ីនត្រូវបានគេអនុញ្ញាតអោយធ្វើអត្តសញ្ញាណ
ប័ណ្ណនៅប្រទេសថៃឡើងវិញ។

ក្រុមអ្នកវិភាគនិយាយថា ការព្យាយាមនាំលោកថាកស៊ីនចូលស្រុក អាចនឹងធ្វើអោយកើតមាន
អស្ថេរភាពនយោបាយថ្មីទៀតនៅប្រទេសថៃ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE


Tags: thai protest