អ៊ីតាលី៖ បើតាមការអោយដឹងរបស់ទស្សនាដ្ដី Long Life ប្រទេសអ៊ីតាលី ដែលបានចុះ
ផ្សាយកាលពីពេលថ្មីៗនេះថា កម្មវិធីខួបកំណើត របស់លោកយាយម្នាក់ ដែលមានឈ្មោះ
Consolata Melis ជាកម្មវិធីដ៏អស្ចារ្យបំផុត ពោលគឺត្រួវបានសៀវភៅកំណត់ហេតុពិភពលោក
World Guiness កត់ត្រាទុកជាឯកសារប្រវត្ដិសាស្រ្ដមនុស្សជាតិ។
តាមការអោយដឹងពីប្រភពខាងលើបញ្ចាក់ថា នេះជាខួបកំណើតគម្រប់ ១០៥ ឆ្នាំរបស់លោក
យាយហើយ។ ខូបកំណើតនេះទៀតសោត គឺប្រារព្ធនៅផ្ទះរបស់លោកយាយផ្ទាល់តែម្ដង
គឺស្ថិតក្នុងតំបន់មួយ ដែលមានឈ្មោះថា Sardinia ប្រទេសអ៊ីតាលី។ អ្វីដែលធ្វើអោយសៀវ
ភៅ World Guiness កត់ត្រាទុកនោះគឺថា លោកយាយគឺជាមនុស្សចាស់ម្នាក់ ដែលមានវ័យ
ច្រើន ហើយជាពិសេស គឺលោកយាយមានកូន ចៅ និងចៅទួតចៅលា ច្រើនជាងគេលើពិភព
លោកទៀតផង។
គូរបញ្ចាក់ផងដែរថា លោកយាយសព្វថ្ងៃ គឺមានចៅដែលរៀបការហើយចំនួន ១៥០ នាក់
លោកយាយក៏មាន បងប្អូនដែលមានអាយុ ៩០ ឆំា្នឡើងចំនួនបួននាក់ នៅរស់ផងដែរ។
លោកយាយ Melis បាននិយាយថា លោកយាយពិតជាសប្បាយចិត្ដណាស់ ដែលបានមក
រស់នៅជួបជុំគ្រួសារដ៏ធំបែបនេះ។
លោកយាយបានបន្ដថា កាលដែលគាត់មានអាយុវែងបែបនេះ គឺមកពីលោកយាយចូលចិត្ត
ហូបបន្លែផ្លែឈើច្រើន ប៉ុន្ដែហូបសាច់តិច និងជាពិសេសគឺ ការធ្វើលំហាត់ប្រាណជាប្រចាំ
ថ្ងៃ៕
ដោយ៖ រក្សា
ប្រភព៖ dailymail