(រដ្ឋផ្លរីដា)៖ យុវតីម្នាក់ ត្រូវបានចាប់ខ្លួន ពីបទបង្កអគ្គីភ័យ បន្ទាប់ពីគេបានដុតរថយន្តមួយគ្រឿង ដែលនាងគិតថា ជារថយន្តរបស់មិត្តប្រុសខ្លួន។ ហេតុការណ៍ស្មានមិនដល់នេះ កើតឡើងនៅរដ្ឋផ្លរីដា ដោយនារីបង្កហេតុ មានអាយុ១៩ឆ្នាំ ឈ្មោះ Carmen Chamblee បានដុតរថយន្តម៉ាកហុងដា ពណ៌សមួយគ្រឿង ឆេះយ៉ាងសន្ធោសន្ធៅ ព្រោះតែផ្ទុះកំហឹងជាមួយមិត្តប្រុស តែមិនមានអ្នកណាដឹងច្បាស់ថា មានរឿងអ្វីកើតឡើងនោះទេ ហើយនារីចិត្តខ្លាំងរូបនេះ ក៏ត្រូវសមត្ថកិច្ចចាប់បញ្ជូនខ្លួន ទៅតុលាការកាត់ទោស ផងដែរ។
តាមរូបភាពវីដេអូ ដែលបង្ហាញពីសកម្មភាព Chamblee គឺបង្ហាញឲ្យឃើញថា នាងកំពុងឈរក្បែរគូថរថយន្ត ហើយក៏បញ្ឆេះភ្លើងដុតតែម្តង រួចក៏លួចកង់របស់អ្នកដទៃ ជិះគេចទៅបាត់។ តាមការស៊ើបអង្កេត គឺប៉ូលិសនិយាយថា ម្ចាស់កង់ និងChamblee មិនស្គាល់គ្នាទេ ហើយរថយន្តដែលរងការខូចខាត ក៏មិនមែនជារបស់មិត្តប្រុស នារីបង្កហេតុដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង