CamNews

តារា 

ចាំទីឲ្យម៉ិចស៊ីកូ បានយ៉ាងល្អយប់មិញ Ochoa ត្រូវបានតារាចម្រៀងល្បី ដ៏ស្រស់ស្អាត សុំរៀបការ

នៅក្នុងការប្រកួតរវាង Brazil និង Mexico កាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី១៨ ខែមិថុនា នេះ អ្នកចាំទី Guillermo Ochoa បានបង្ហាញពីការលេង (ចាប់បាល់) បានយ៉ាងល្អឥតខ្ចោះ។ អ្នកចាំទីដែលកំពុងតែ មិនមានការងារធ្វើនេះ បានធ្វើឲ្យទើសចិត្ត ក្រុមកីឡាករពីខាងម្ចាស់ផ្ទះយ៉ាងខ្លាំង នៅពេលដែលមាន យ៉ាងតិច ៦លើក ដែលរូបគាត់បានជួយសង្រ្គោះ Mexico ពីការចាញ់យប់មិញនេះ។

ប្រកួតបានល្អ ជួយឲ្យ Mexico បង្កើតបានជាទំព័រប្រវត្តិសាស្រ្ត ក្នុងការប្រកួតដំបូងមិនមានគ្រប់បាល់ ចូលសំណាញ់ទី រាល់បណ្តាការប្រកួតជាមួយនឹង Brazil នៅ World Cup, Ochoa ត្រូវបានអ្នកជំនាញ វិភាគ ជ្រើសរើសជាកីឡាករល្អបំផុតនៃការប្រកួត ពោលគឺល្អជាងបណ្តាតារាបាល់ទាត់ដែលគេរំពឹង ទុកដូចជា Neymar, Oscar…នៅខាងម្ចាស់ផ្ទះថែមទៀត។

ឈ្មោះរបស់ Guillermo Ochoa បានល្បីលេចធ្លោឡើង នៅពេលដែលចាប់បាល់បានយ៉ាងល្អ មិនឲ្យ ចូលទី Mexico នៅ World Cup 2014 នេះ។ ទន្ទឹមនឹងនោះ កាលពីពេលថ្មីៗនេះ នៅចំពោះមុខ នៃការ លេងបានយ៉ាងល្អរបស់អ្នកចាំទី Ochoa តារាចម្រៀងដ៏ស្រស់ស្អាតល្បីឈ្មោះជនជាតិ Mexico ម្នាក់ មានឈ្មោះថា Thulia បានប្រកាសជាសាធារណៈ "សុំរៀបការ" ជាមួយនឹងអ្នកដែលបានធ្វើឲ្យ Brazil មានការសោកស្តាយខកចិត្តយ៉ាងខ្លាំង នៅលើបណ្តាញទំនាក់ទំនងសង្គម។

ក្នុងនោះ Thulia (មានឈ្មោះពេញថា Ariadna Thalia Sodi Miranda) ដែលត្រូវបានគេចាត់ទុកថា ជា តារាចម្រៀងស្រីច្រៀងទោល ជោគជ័យបំផុត និងមានអ្នកគាំទ្រច្រើនជាងគេបំផុតនៅ Mexico ក្នុង ពេលបច្ចុប្បន្ននេះ បានធ្វើការបង្ហោះនូវរូបភាពមួយសន្លឹក ដែលនាងកំពុងតែផ្តល់ជូននូវការថើបមួយ ដល់ Guillermo Ochoa ជាមួយនឹងពាក្យសំដីសរសេរថា "Merry me" (រៀបការជាមួយខ្ញុំ) នៅលើ បណ្តាបណ្តាញទំនាក់ទំនងសង្គមដូចជា facebook, twitter និង instagram។

ខាងក្រោមនេះ គឺជារូបភាពមួយចំនួនរបស់ តារាចម្រៀងដ៏ស្រស់ស្អាត គាំទ្រក្រុមជម្រើសជាតិ Mexico:

 

ប្រែសម្រួល៖ សិលា
ប្រភព៖ 24h


Tags: Thulia ochoa singer football star Mexico world cup 2014