ដាយណូស័រដែលស៊ីរុក្ខជាតិជាអាហារ ដែលមានឈ្មោះថា Stegosaurus រស់នៅក្នុងចន្លោះពី
១៥៥ ទោ ១៥០លានឆ្នាំមុន គឺមានមាឌធំ ប៉ុន្ដែ ខួរក្បាលរបស់វា បែរជាតូចប្រហែលខួរ
ក្បាលរបស់សុនក។
ក្រុមអ្នកវិទ្យាសាស្ដ្របានអោយដឹងថា ដាយណូស័រនេះមានដងខ្លួនធំប៉ុននឹងរថយន្ដក្រុងប្រភេទ
មធ្យម។ ប៉ុន្ដែបូករួមទាំងឆ្អឹងទាំងពីរជួរនៅលើខ្នងរបស់វា យើងនឹងមើលឃើញថា វាធំជាងនេះ។
ដាយណូស័រនេះរួមមាន ៣ប្រភេទគឺ ៖ ដាយណូស័រ S. Armatus មានកំពស់ ៩០ម៉ែត្រ, S. stenops
និង S. Longispinus មានកំពស់ប្រហែល ២,៧៥ម៉ែត្រ និងមានទម្ងន់ប្រហែល ១,៣០០គីឡូក្រាម។
បើទោះជាដាយណូស័រ Stegosaurus នេះ មានមាឌយ៉ាងធំក៏ពិតមែន ប៉ុន្ដែខួរក្បាលរបស់វា បែរ
ជាតូចមិនគួរអោយជឿ។ ក្រុមអ្នកវិទ្យាសាស្ដ្រអោយដឹងថា ខួរក្បាលដាយណូស័រ Stegosaurus
ធំប្រហាក់ប្រហែលនឹងខួរក្បាលរបស់សុនក។ ដូច្នេះវាក៏ត្រូវបានគេចាត់ចូលជាប្រភេទសត្វដែល
មានខួរក្បាលមិនសមស្របជាមួយនឹងមាឌ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ KH