ក្រុមអ្នកវិទ្យាសាស្ដ្រព្យាយាមស្វែងរកវិធីជួយឱ្យប្រព័ន្ធខួរក្បាល គេចផុតពីស្ថានភាពភ័យខ្លាច
ដោយសារអនុស្សាវរីយ៍អាក្រក់ ដក់ជាប់នៅក្នុងខួរក្បាលរបស់មនុស្ស។
នៅក្នុងជីវិតមនុស្សម្នាក់ៗ តែងកើតមានឡើងនូវរឿងរ៉ាវជាច្រើន ក្នុងនោះមានអនុស្សាវរីយ៍ល្អ
និងអាក្រក់ ប៉ុន្ដែ មនុស្សទូទៅ មិនចង់ចងចាំរឿងរ៉ាវអាក្រក់ដែលកើតឡើងចំពោះខ្លួន ហើយ
មានបំណងបំភ្លេចវាចោល។ ដូច្នេះ ក្រុមអ្នកវិទ្យាសាស្ដ្របាន និងកំពុងរកវិធីដើម្បីអាចលុបបំបាត់
រឿងរ៉ាវមិនល្អនៅចេញពីខួរក្បាល។
ក្រុមអ្នកឯកទេសមកពីមន្ទីរបច្ចេកវិទ្យា Massachusetts អាមេរិក បានឈាមនចូលដល់ដំណាក់
កាលដំបូងនៃការរកឃើញកត្តាថ្មី មានប្រយោជន៍ដល់ការស្រាវជ្រាវនេះ។ នោះគឺធ្វើបែបណា ដើម្បីឱ្យកោសិកាសរសៃប្រសាទរបស់ខួរក្បាល អាចលុបបំបាត់អនុស្សាវរីយ៍ចាស់។ ការពិសោធ
នៅលើកណ្ដុរ ក្រុមអ្នកវិទ្យាសាស្ដ្ររកឃើញថា រឿងរ៉ាវដែលបានកើតឡើងរបស់មនុស្សម្នាក់ៗ
ត្រូវបានរក្សាទុកនៅក្នុងតំបន់មួយដែលហៅ hippocampus របស់ខួរក្បាល។
ដំបូង ពួកគេបានធ្វើការផ្លាស់ប្ដូរហ្សែននៅលើកណ្ដុរ ដើម្បីឱ្យហ្សែននោះ ធ្វើអន្ដរកម្ម ជាមួយ
កោសិកានៃខួរក្បាល ហើយពួកគេនឹងបំពាក់ប្រូតេអ៊ីនមួយ ទៅក្នុងរាងកាយដើម្បីអាចធ្វើការ
ពិសោធ ស្រាវជ្រាវអំពីការផ្លាស់ប្ដូរនាពេលក្រោយ។ ក្រោយមក ពួកគេដាក់កណ្ដុរនោះ ទៅកាន់
ទ្រុងដដែល។ ថ្ងៃបន្ទាប់ ពួកគេយកវាទៅដាក់ក្នុងទ្រុងផ្សេងដែលមានក្លិនក្រអូប និងជញ្ជាំងពណ៌
ខ្មៅ។
នៅពេលមួយ ក្រុមអ្នកវិទ្យាសាស្ដ្រនឹងបង្កើតរឿងគួរឱ្យភ្ញាក់ផ្អើលមួយចំពោះកណ្ដុរ ទន្ទឹមនឹងនោះពួកគេបំពាក់ប្រូតេអ៊ីនថ្មីដើម្បីដំណើរការកោសិកាខួរក្បាល។ ចុងក្រោយ ពួកគេនាំកណ្ដុរនោះមក
កាន់ទ្រុងចាស់ និងធ្វើការតាមដាន។
នៅពេលកណ្ដុរនេះបានវិលត្រលប់មកទ្រុងចាស់ វាមានការភ្ញាក់ផ្អើល វាហាក់ដូចជាចម្លែកជាមួយ
នឹងបរិយាកាសជុំវិញ ពោលគឺ ក្រុមអ្នកវិទ្យាសាស្ដ្រ បានបង្កើតអង្គចងចាំថ្មីសម្រាប់កណ្ដុរនេះ។
គួររំឭកថា មុននេះ ក្រុមអ្នកវិទ្យាសាស្រ្ដនៃសកលវិទ្យាល័យ Washington របស់អាមេរិក ក៏បាន
រកឃើញសមាសធាតុគីមីមួយប្រភេទ អាចប្រើប្រាស់ដើម្បីព្យាបាល ឬលុបបំបាត់រឿងរ៉ាវអាក្រក់
ដែលបានកើតឡើងចំពោះកណ្ដុរ ហើយគេរំពឹងថា ថ្ងៃណាមួយ អាចនឹងប្រើប្រាស់បាន ទៅលើ
មនុស្ស។
ក្រៅពីនេះ ការពិសោធមួយរបស់សកលវិទ្យាល័យ Emory (អាមេរិក) ក៏បានរកឃើញ និងបង្កើត
SR-8993 ដែលជាប្រភេទថ្នាំ មានប្រសិទ្ធិភាពដល់តំបន់ opioid នៃខួរក្បាល ដោយវាអាចទប់ស្កាត់
អង្គចងចាំមិនឱ្យភ័យខ្លាចនឹងហេតុការណ៍អាក្រក់ដែលធ្លាប់បានកើតឡើងចំពោះខ្លួន ឬគ្រាប់ថ្នាំ
Latrunculin A ដែលអាចលុបបំបាត់អនុស្សាវរីយ៍អាក្រក់ បន្ទាប់ពីលេបបានមួយថ្ងៃ។ ប៉ុន្ដែ អ្នកវិទ្យា
សាស្ដ្រនៅតែបន្ដការពិសោធ ទៅលើថ្នាំទាំងនេះ។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
វិធីជួយសង្គ្រោះមនុស្ស កំពុងស្ទះដង្ហើម ដោយសារ អួលបាយ ឬស្លាក់វត្ថុផ្សេងៗ
ឋានសួគ៌ និងនរក ពិតជាមាន នៅលើលោក?
ជីវិតនៅលើផែនដី មានដើមកំណើតមកពី ភពព្រះអង្គារ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KH/Independent