(ចិន)៖ ហេតុការណ៍ នឹកស្មានមិនដល់មួយ បានកើតឡើងនៅប្រទេសចិន គឺស្ត្រីរកស៊ីផ្លូវភេទម្នាក់ រន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីអតិថិជននាងដេកស្លាប់ លើបង្គង ខណៈកំពុងរួមរ័កនឹងគ្នា។ នៅថ្ងៃកើតហេតុ បុរសរងគ្រោះ និងស្ត្រីម្នាក់ដែលជាអ្នកបម្រើ សេវាផ្លូវភេទ បានព្រមព្រៀងគ្នា ដេកនៅក្នុងសណ្ឋាគារមួយជាមួយគ្នា ប៉ុន្តែពិតជានឹកស្មានមិនដល់មែន ព្រោះពេលកំពុងតែ សប្បាយភ្លេចខ្លួន ស្រាប់តែខាងប្រុស គាំងបេះដូងស្លាប់ លើស្ត្រីនោះតែម្តង ធ្វើឲ្យនាងគាំងកម្រើកខ្លួនលែងបាន ព្រោះភ្លាមៗពួកគេកំពុងតែឆ្លងឋានសួគ៌ រកក្តីសុខទៅហើយ។
ប៉ូលីសនិយាយថា ពេលដែលពួកគេ ទៅដល់កន្លែងកើតហេតុ ក៏បានឃើញស្ត្រីរកស៊ីផ្លូវភេទនោះ កំពុងនៅពីលើបុរសរងគ្រោះ ដោយអង្គជាតិបុរសនោះ កំពុងជាប់ជាមួយស្រី្ត រូបនេះផងដែរ ជាហេតុធ្វើឲ្យសមត្ថកិច្ច ហួសចិត្តជាខ្លាំង ហើយវាជារឿងមួយដ៏កម្របំផុត ដែលមិនគួរកើតមានឡើយ។ អ្នកទាំងពីរត្រូវបានប៉ូលីស នាំទៅកាន់មន្ទីរពេទ្យ ដើម្បីបំបែកចេញពីគ្នា មុនពេលដែលគេដាក់សព ជនរងគ្រោះចូលកន្លែងតម្កល់ ដើម្បីស្វែងរកក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី