CamNews

ព័ត៌មានអន្តរជាតិ 

លាន់សន្ធឹក ដូចរន្ទះ យន្តហោះ ២ គ្រឿង បុកគ្នា ខណៈបំណែកកំទេចកំទី ធ្លាក់ពេញក្រុង

ព័ត៌មានអន្តរជាតិ ៖ យន្តហោះធន់តូចមួយគ្រឿង ដែលបានបុកគ្នា នៅលើអាកាស ជាមួយនឹងយន្ត ហោះចម្បាំង F-16 នារដ្ឋ South Carolina សហរដ្ឋអាមេរិកនោះ បានបណ្តាលអោយ មនុស្ស២នាក់ ស្លាប់បាត់បង់ជីវិត ខណៈបំណែកកំទេចកំទីយន្តហោះធ្លាក់ចំផ្ទះប្រជាជន​។


មន្រ្តីផ្លូវការមកពី មូលដ្ឋានទ័ពអាកាស Shaw Air Force Base អោយដឹងថា ពីលុត បើកយន្តហោះ ចម្បាំង F-16 បានរួចផុតពីគ្រោះថ្នាក់ផ្តាច់សង្ខារលើកនេះក្រោយពីរូបលោកចុចប៊ូតុងបំលាស់ទីកៅ អ៊ីអ្នកបើកបរភ្លាមៗ (F-16 pilot ejected to safety) ដោយក្រោយមក លោកត្រូវ សម្រាក  ព្យាបាល ជាមួយ របួសធ្ងន់របស់ខ្លួន ។ ប៉ុន្តែ មនុស្ស ២ នាក់ ដែលមានវត្តមាននៅ លើយន្តហោះ​​  ធន់ស្រាល Cessna C150 បានរងគ្រោះស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។


របាយការណ៍ បញ្ជាក់អោយដឹងថា គ្រោះថ្នាក់ដែនអាកាស យន្តហោះ ២ គ្រឿងបុកគ្នាលើកនេះកើត ឡើងនៅវេលាម៉ោង ១១ ព្រឹក (ម៉ោងក្នុងស្រុក សហរដ្ឋអាមេរិក)  នាយកដ្ឋានសុវត្ថិភាពគមនាគមន៍ ថ្នាក់ជាតិ សហរដ្ឋអាមេរិក The National Transportation Safety ចាប់ផ្តើម ធ្វើ ការស៊ើបអង្កេតមូល ហេតុគ្រោះថ្នាក់ យន្តហោះ ២ គ្រឿង បុកគ្នាលើអាកាសលើកនេះ ។ គួរបញ្ជាក់ថា យន្តហោះចម្បាំង យោធា ពីមូលដ្ឋានទ័ពអាកាស Shaw Air Force Base កំពុង តែ  ហោះហើរ ហ្វឹក  ហ្វើន ក្នុងដំណើរ បេសកម្មរបស់ខ្លួន រហូតឈានដល់មានគ្រោះថ្នាក់ ៕

                                                  បញ្ជាក់ ៖ រូបភាព ឯកសារ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news Unt news Malaysia Plane crash MH17 MH370 MH198 Ebola Obama US