CamNews

ព័ត៌មានអន្តរជាតិ 

ផ្អើលពេញទីក្រុង សមត្ថកិច្ច រកឃើញ សាកសព ក្មេងប្រុសស្រី រក្សាទុក ក្នុងទូរបង្កក

ព័ត៌មានអន្តរជាតិ ៖ មន្រ្តីមកពីទីក្រុង Detroit បានរកឃើញ នូវរបកគំហើញមួយដែលនឹកស្មានមិនដល់ និងគួរអោយតក់ស្លុត នៅថ្ងៃអង្គារកន្លងទៅនេះ ពោល តម្រួតមណ្ឌល មកពីភាគខាងកើត ក្រុង Detroit បានទូរស័ព្ទប្តឹងសមត្ថកិច្ច បន្ទាប់ពីបានរកឃើញសពក្មេងស្រីម្នាក់នៅក្នុង ទូរបង្កក ។


សេចក្តីរាយការណ៍ ពីទំព័រ ស៊ីអិនអិន បន្តអោយដឹងថា ៖ ខណៈមានការ   ស៊ើប អង្កេត សាកសពបង្កក ក្មេងប្រុស គេស្រាប់តែរកឃើញ សាកសពក្មេងស្រីម្នាក់ទៀត ត្រូវបានគេបង្កក ទុក នៅក្នុងទូរបង្កកដូច គ្នាដែរ ។ គួររំឮកថា សាកសពក្មេងប្រុស ស្រីទាំងពីរនាក់នោះ ត្រូវបានរក្សាទុក   នៅក្នុងកញ្ជប់​ ប្លាស្ទិច នេះបើយោងតាមសម្តី​ស្នងការប៉ូលីសក្រុង Detroit លោក James Craig ។

ដោយឡែក យោងតាមសម្តីមន្រ្តីប៉ូលីស លោក Jennifer Moreno អោយដឹងថា ម្តាយ ជនរងគ្រោះខាង លើត្រូវបានមន្រ្តីមានសមត្ថកិច្ច ធ្វើការចាប់ឃាត់ខ្លួនបាន នៅទីកន្លែង ដាច់ដោយឡែក   ពីគ្នា ក្នុងនោះ អត្តសញ្ញាណលោកស្រី ពុំទាន់ត្រូវបានគូសបញ្ជាក់អោយដឹងនៅឡើយទេ ខណៈ    ស្ថិត នៅក្រោមការ សាកសួរចម្លើយនៅឡើយ ។

ទន្ទឹមនឹងនេះ អត្តសញ្ញាណជនរងគ្រោះ ពុំទាន់បានបញ្ជាក់អោយដឹងដូចគ្នា ប៉ុន្តែ  ជាការគូសបញ្ជាក់ពី លោក Craig អោយដឹងថា សាកសពក្មេងប្រុស មានអាយុ ប្រមាណ ១១ ឆ្នាំ ខណៈ សាក សពក្មេងស្រី គេមានអាយុប្រមាណ ១៤ ឆ្នាំ ។ របាយការណ៍ បន្ថែមអោយដឹងថា ៖ មានក្មេងៗពីរ  នាក់ផ្សេងទៀត កំ ពុងរស់នៅក្នុងលំនៅស្ថានកើតហេតុខាងលើ ស្របពេលបច្ចុប្បន្នភាព ពួកគេទាំងពីរ នាក់ ត្រូវបានយក ទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាពហើយ ។

ស្នងការប៉ូលីស ស្រាយបំភ្លឺបន្ថែមអោយដឹងថា ដូចជាប្រញ៉ាប់ពេលហើយ ក្នុងការ  ស៊ើប អង្កេត ឈាន ទៅដល់កំណត់អោយបានពីអ្វីដែលបានកើតឡើង ។ លោកបន្តដឹងថា ៖ ពុំទាន់  ជាច្បាស់នៅឡើយទេ ថាតើ កត្តាអ្វីបានជានាំអោយកើតមានឡើងនូវរឿងហេតុខាងលើ ។ លោក ជម្រុញ    អោយសាធារណៈ ជនមេត្តាជួយសហការជាមួយនឹងមន្រ្តីមានសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានណាមួយដែលបានដឹង ពាក់ ព័ន្ធនឹងឃាតកម្មខាងលើ ដើម្បីឈានទៅដល់កំណត់មុខសញ្ញា ៕

ប្រៃសម្រួល ៖ កុសល

ប្រភព ៖ ស៊ីអិនអិន


Tags: Int news World news Breking news Unt news Iraq Obama US USA 50 cent