CamNews

យល់ដឹង 

ហេតុផលដែលយើងអាចមើលឃើញ ព្រះច័ន្ទតែមួយចំហៀង

 
យល់ដឹង៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្រ្ដ រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក កាលពីពេល
ថ្មីៗនេះ បានបញ្ចាក់ថា តើហេតុអ្វីបានជាយើងអាចមើលឃើញភពព្រះច័ន្ទតែមួយចំហៀង?



តាមការបកស្រាយ របស់ក្រុមអ្នកវិទ្យាសាស្រ្ដ សហរដ្ឋអាមេរិក ក៏ដូចជាក្រុមអង្គការណាសា
បានបង្ហាញថា ការដែលយើងអាចមើលឃើញ ព្រះច័ន្ទតែមួយចំហៀងនោះ គឺខណៈដែល
ព្រះច័ន្ទបានវិលនៅលើអ័ក្ស (axis) របស់ខ្លួន ហើយចំពេលដែលភពផែនដី ធ្វើដំណើរលើផ្លូវ
គោចរ នៃអ័ក្សនោះផងដែរ។គួរបញ្ចាក់ផងដែរថា រាប់លានឆ្នាំហើយ ដែលទំនាញភពផែនដី
( Earth’s Gravity) របស់យើង ចាប់ទាញភពព្រះច័ន្ទអោយមានចលនាវិលតាមគន្លងវិថី
របស់ខ្លូន (synchronously) បែបនេះ។

ទោះបីជាយ៉ាងណា៏ដោយ ក៏យើងអាចនិយាយបានទៀតថា​ ដោយសារតែព្រះច័ន្ទវិលយឺតៗ
ហើយមានចលនាមុខក្រោយ (backwards and forwards) នៃភពផែនដីនោះ ដូច្នេះយើង
នឹងប្រាកដជាអាចមើលឃើញព្រះច័ន្ទ តាមការបង្ហាញខាងលើជាក់ជាមិនខាន ឬដំណើរនេះ
ត្រូវបានគេដាក់ឈ្មោះថា “ដំណើរច័ន្ទគតិ” (Lunar Month ) ផងដែរ។

 

ដោយ៖ រក្សា
ប្រភព៖


Tags: lifestye knowdement see moon on sideUSA study