CamNews

ព័ត៌មានអន្តរជាតិ 

គួរឱ្យអស់សំណើច!! ស្រ្ដីម្នាក់ឡើងភ្នំយកឃ្មុំ ត្រូវឃ្មុំទិចហើមមុខដូចប៉េតប៉ោង

ស្រ្ដីម្នាក់ ត្រូវសត្វឃ្មុំទិចហើមមុខពោរ ក្រោយពីព្យាយាមកាត់យកផ្លិតឃ្មុំ។ ស្រ្ដីម្នាក់នោះ បានយកទូរសព្ទដៃថតវីដេខ្លួនឯង ដោយមុខរបស់គាត់ហើមមើលទៅគួរអស់សំណើច ក្រោយពីឃ្មុំទិចជាច្រើនមេ។

ស្ត្រីដែលមិនបញ្ចេញឈ្មោះម្នាក់នោះ  បានបើកកាមេរ៉ាទូរស័ព្ទរបស់គាត់មកកាន់ខ្លួនឯងដើម្បីថតវីដេអូ បន្ទាប់ពីគាត់បានចុះពីលើភ្នំវិញ ក្រោយពីការប៉ុនប៉ងយកឃ្មុំបរាជ័យ ដែលបន្សល់ស្នាមអនុស្សាវរីយ៍ហើមមុខដូចប៉េតប៉ោង ។

នៅក្នុងឃ្លីបវីដេអូ ដែលថតនៅក្នុងភូមិមួយរបស់ចិន ស្ត្រីម្នាក់លីកណ្ដៀវនៅលើស្មារបស់ខ្លួន បាននិយាយថា៖  "ខ្ញុំមានអារម្មណ៍អផ្សុក ទើបបានឡើងទៅលើភ្នំដើម្បីយកឃ្មុំ ប៉ុន្តែខ្ញុំមិនអាចទប់ទល់ម្នាក់ឯង បានទេ នៅពេលដែលឃ្មុំកាចទាំងនោះ ហើរមកទិចខ្ញុំ "។


គ្លីបវីដេអូនោះ មានអ្នកចុចមើលជិត ១ លានដង នៅលើបណ្ដាញសង្គម បើទោះជាអត្ដសញ្ញាណ និងកន្លែងដែលគាត់ព្យាយាមយកឃ្មុំនោះ មិនត្រូវបានបញ្ជាក់ឱ្យប្រាកដក៏ដោយ។ អារម្មណ៍រីករាយរបស់គាត់ បង្ហាញថា គាត់មិនបានរងគ្រោះ ពីប្រតិកម្មធ្ងន់ធ្ងរនៃការទិចរបស់ឃ្មុំទេ។ ឃ្លីបវីដេអូខ្លីនេះ បានធ្វើឱ្យល្បីរន្ទឺពេញប្រទេសចិន ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ metro.co.uk


Tags: International news