CamNews

តារា 

បុរសពោះម៉ាយម្នាក់ដែលទើបមកខ្មែ សូមបញ្ជាក់មិនចង់គិតរឿងស្នេហា សូមពេលវេលាមើលថែជម្ងឺម្តាយវិញ !

ព័ត៌មានកំសាន្ត ៖ ក្រោយពីបានជួបគ្នានៅក្នុងពិធីជប់លៀងមួយដោយថៃដន្យ អតីតស្វាមីរបស់នាង virithipa pakdeeprasong គឺលោក Shahkrit Yamnarm បានប្រកាសប្រាប់អ្នកសារព័ត៌មានថា រូបលោកមិនទាន់ចង់គិតរឿងស្នេហាក្នុងពេលនេះទេ ព្រោះអីម្តាយរបស់គាត់មានសភាពជម្ងឺមិនសូវជាល្អប៉ុន្មានទេ ដូច្នេះហើយសូមឲ្យអ្នកកាសែតពិភាក្សារឿងនេះនៅពេលក្រោយចុះ ។ 

ដោយយោងតាមការរៀបរាប់ តាមរយៈគេហទំព័រ gossipstar បានឲ្យដឹងថា ទោះបីជាប្តីប្រពន្ធមួយគូនេះបានលែងលះគ្នាហើយក៏ពិតមែន ប៉ុន្តែអ្នកទាំង ២ នៅតែរាប់អានគ្នាដូចដើម ពោលគឺគ្មានចិត្តគុំគួនអ្វីនឹងគ្នានោះឡើយ ។ 

លោក Shahkrit Yamnarm បានបន្ថែមទៀតថា ពេលនេះលោកគ្មានពេលវេលាគិតអំពីរឿងផ្សេង ក្រៅពីមើលថែទាំម្តាយឲ្យមានសុខភាពល្អឡើងវិញ តាមដែលអាចធ្វើទៅបាន ព្រោះនេះគឺជាបំណងប្រាថ្នាតែមួយគត់​ ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Shahkrit Yamnarm virithipa pakdeeprasong