CamNews

តារា 

អីយ៉ា! ផ្អើលលែងលះគ្នាឡើងទំនង ចុងក្រោយមកត្រូវគ្នាវិញដោយសារតែប៉ុននឹង ពិតជាមានន័យមែន!

ព័ត៌មានកំសាន្ត ៖ កាលពីជិតចុងឆ្នាំ ២០១៦ តារាសម្តែងថៃលោក Shahkrit Yamnarm និងអតីតភរិយា នាង virithipa pakdeeprasong បានផ្ទុះដំណឹងកក្រើកយ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេសថា អ្នកទាំង ២ បានលែងលះគ្នាយ៉ាងដាច់ស្រាច់ បន្ទាប់ពីរស់នៅមិនចុះសម្រុងគ្នា​ ហើយថែមទាំងមានជនទី ៣ មកជ្រាតជ្រែងថែមទៀតផង ។ 

ទោះបីជាយ៉ាងណាក៏ដោយ អតីតប្តីប្រពន្ធទាំង ២ នេះនៅតែស្វែងរកវិធីជួបគ្នា ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ពួកគេបានជួបគ្នាដោយចៃដន្យពិតមែននៅក្នុងពិធីជប់លៀងមួយ ថែមទាំងរូបថតជាមួយយ៉ាងផ្អែមល្អែមទៀតផង ។ លោក ​Shahkrit Yamnarm និងនាង virithipa pakdeeprasong អង្គុយនៅក្បែរគ្នានិងនិយាយគ្នាធម្មតា ហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងទាល់តែសោះ ព្រមទាំងបញ្ជាក់ទៀតថា ទោះបីជាយ៉ាងពួកគេលែងលះគ្នាពិតមែន ប៉ុន្តែភាពជាមិត្តគឺនៅល្អដូចដើម ។ 

ដោយយោងតាមការបង្ហោះរូបថតនៅលើគណនី instagram របស់អតីតប្តីប្រពន្ធមួយគូនេះ ព្រមទាំងពាក្យសម្តី និងការជួបដោយចៃដន្យ បានបង្ហាញឲ្យឃើញថា អ្នកទាំង ២ នៅតែមិនទាន់ដាច់អាល័យពីគ្នានៅឡើយទេ រីឯក្រុមអ្នកគាំទ្រក៏សង្ឃឹមយ៉ាងមុតមាំថា ពួកគេនឹងវិលត្រលប់មកជួបជុំជីវិតគូជាថ្មីម្តងទៀតក្នុងពេលឆាប់ៗនេះ ៕












ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ sanook


Tags: Shahkrit Yamnarm virithipa pakdeeprasong