CamNews

តារា 

ឡូយអស់ទាស់! រូបថតជាច្រើនសន្លឹករបស់តារាថៃមកលេងស្រុកខ្មែរ ចង់ដឹងថាគាត់មកខេត្តណាអត់?

ព័ត៌មានកំសាន្ត ៖​ បុរសពោះម៉ាយ ហើយក៏ជាតួឯកប្រុសក្នុងរឿង "មន្តស្នេហ៍កំលោះបុិនត" លោក​ Shahkrit Yamnarm ដែលជាតារាសម្តែងមួយដួងដែលមានប្រជាប្រិយភាពនៅឯប្រទេសថៃយ៉ាងខ្លាំង ហើយជាពិសេសនោះគឺមានពាក្យចចាមអារាមមិនចេះចប់មិនហើយនោះទេ ។ 

តារាសម្តែងវ័យ ៣៨ ឆ្នាំរូបនេះទើបតែបានបង្ហោះនៅលើគណនី instagram ផ្ទាល់របស់គាត់បានឲ្យដឹងថា គាត់បានមកកាន់ប្រទេសកម្ពុជា ហើយថែមទាំងបានបង្ហោះរូបថតជាច្រើនសន្លឹកដែលសរសើរមិនដាច់ពីមាត់អំពីទេសភាពនៅក្នុងខេត្ត កោះកុង ដែលជាខេត្តមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ 

គួរបញ្ជាក់ឲ្យដឹងថា តារាសម្តែងលោក Shahkrit Yamnarm គឺជាអតីតស្វាមីរបស់នាង virithipa pakdeeprasong មានអាជីពជាតារាសម្តែងដូចគ្នា សម្រេចចិត្តលែងលះគ្នា ក្រោយប្រើជីវិតជាគូរស់នៅជាមួយគ្នាជាច្រើនឆ្នាំ និងរៀបការតាមផ្លូវច្បាប់ ៕











ដោយ​ ៖ គន្ធា


ប្រភព ៖ IG


Tags: Shahkrit Yamnarm virithipa pakdeeprasong