CamNews

តារា 

ខឹងអតីតស្វាមីមានស្រីថ្មីទាំងលែងគ្នាមិនទាន់បាន ១ខែផង Woonsen ធ្វើខ្លួនស្អាតបាត ធ្វើឲ្យក្រមុំសូមខ្មាស់

ព័ត៌មានកំសាន្ត ៖ ក្រោយផ្ទុះដំណឹងស្ទើរគ្រប់គេហទំព័រទាំងក្នុងនិងក្រៅស្រុកដែលបានចុះផ្សាយពីជិវិតគូស្វាមីរបស់នាង Woonsen Virithipa Pakdeeprasong គឺលោក Shahkrit Yamnarm ពិតជាធ្វើឲ្យកក្រើកតែម្តង ហើយអ្នកណាៗក៏បានដឹងអំពីរឿងនេះដែរ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា​ លោក Shahkrit Yamnarm បានបង្អួតភាពនៅលីវរបស់ខ្លួនឲ្យមហាជនបានដឹង ខណៈពេលដែលខ្លួនទើបតែលែងលះមិនបានទាន់បាន ១ ខែផង ព្រមទាំងផ្ទុះពាក្យចចាមអារាមថា មានស្រីផ្សេងនៅកៀកកើយ ទាំងមិនគ្រែងចិត្តអតីតប្រពន្ធទើបតែលែងលះរួចទាល់តែសោះ ដូច្នេះទើបធ្វើឲ្យនាង Woonsen Virithipa Pakdeeprasong ធ្វើខ្លួនស្អាតបាត ធ្វើឲ្យក្រមុំសូមខ្មាស់ បូករូមទាំងសាច់សខ្ចីរបស់នាងធ្វើឲ្យបុរសៗមិនតិចទេដែលឈ្លក់វង្វេងលើរូបនាង ។ 

ដោយសារតែកត្តានេះហើយ ទើបធ្វើឲ្យតារាស្រីរូបនេះផ្លាស់ប្តូរខ្លួនឯង និងស្រលាញ់ខ្លួនឯងឲ្យបានកាន់តែច្រើនបន្ទាប់ពីមនុស្សដែលនាងស្រលាញ់និងទុកចិត្តចាកចោលនាងដោយគ្មានប្រណី ៕









ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ Sanook


Tags: Shahkrit Yamnarm virithipa pakdeeprasong