CamNews

ព័ត៌មានអន្តរជាតិ 

ន៎ុះ ធ្លាយដំណឹង ISIS ចាប់ជម្រិត កម្មករ រោងចក្រ ស៊ីម៉ង់ ទ្រង់ទ្រាយធំ ៣៣៤ នាក់ (Video Inside)

ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ កាលពីថ្ងៃពុធកន្លងទៅនេះ ពីប៉ុស្តិ៍វិទ្យុរដ្ឋ Sham FM ឲ្យដឹង ថា ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS បានចាប់ជម្រិតមនុស្សទ្រង់ទ្រាយធំ ដល់ទៅ ៣៤៤ នាក់ ។ 


សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS បានវាយប្រហាររោង ចក្រស៊ីម៉ង់ នាតំបន់ Dumair ភាគខាងកើតឆៀងខាងជើង ទីក្រុង Damascus ប្រទេស ស៊ីរី ឈាន ទៅចាប់ជម្រិត   មនុស្ស ទ្រង់ទ្រាយ ធំទៅ កាន់ ទី​ ដ៏ អាថ៍កំបាំង​មួយ​ កាល ពីរសៀល ថ្ងៃច័ន្ទ ដើម សប្តាហ៍កន្លងទៅនេះ ។  រាល់ ចំណាប់ខ្មាំងទាំងអស់ សុទ្ធសឹង ជា ជន ស៊ីវិល ខណៈ  សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា រោងចក្រដែលស្ថិតនៅក្រោមការវាយប្រហារខាងលើ គឺ ជារោងចក្រឯក ជន មិនមែនរោងចក្ររដ្ឋនោះទេ ។ បន្ថែមពីលើនេះ ប្រភពបន្តឲ្យដឹងថា ការ វាយ ប្រហារខាងលើ នេះពីសំណាក់ក្រុម ISIS គឺត្រូវបានធ្វើឡើងដោយ  មាន ការសហការគ្នា ជាមួយ នឹង ក្រុមសកម្ម ប្រយុទ្ធក្នុងស្រុក ដែលសន្យាថា នឹងចាប់ដៃ   ជាមួយនឹង  ISIS ។ មានសេចក្តីរាយការណ៍ បញ្ជាក់ បន្ថែមឲ្យដឹងថា កងទ័ពអាកាសប្រទេសស៊ីរី បានបញ្ជូនយន្តហោះគ្មានមនុស្សបើក ទៅពិនិត្យមើល រោងចក្រស្ថិតនៅក្រោមការវាយប្រហារខាងលើ និងរកឃើញថា រោងចក្រ គ្មានមនុស្ស ហើយគ្មាន សូម្បីតែគ្រឿងម៉ាស៊ីន ទំនងជាត្រូវពួក ISIS រឹបអូស ។ 


គួរបញ្ជាក់ថា តំបន់ Dumair គឺត្រូវបានបែកចែកក្នុងការគ្រប់គ្រងដល់ទៅ ២  ភាគី ពោល តំបន់ខ្លះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ISIS ខណៈតំបន់ខ្លះទៀតស្ថិតនៅក្រោមការគ្រប់គ្រង របស់ កង ទ័ពស៊ីរី ។ ពេលនេះ រដ្ឋាភិបាលប្រទេសស៊ីរី ក៏ដូចជាកងកម្លាំងពាក់ព័ន្ធ កំពុងតែព្យាយាមធ្វើយ៉ាង ណាប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ក្នុងការរំដោះចំណាប់ខ្មាំងទាំងនោះ ៕



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Damascus Syria ISIS Int news