CamNews

ព័ត៌មានអន្តរជាតិ 

"ភារវកម្មហើយ" ISIS គម្រាមវាយប្រហារ កំទេចរាល់ស្ថានទូតប្រទេសមួយ នៅទូទាំងពិភពលោក

ព័ត៌មានអន្តរជាតិ ៖ បុរសជាអ្នកនាំពាក្យថ្មី ឲ្យក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS បានព្រលយ ការព្រមានរបស់ខ្លួននៅថ្ងៃច័ន្ទដើមសប្តាហ៍នេះឲ្យដឹងថា នឹងមានការវាយប្រហារ ភារវកម្ម កំទេច រាល់ស្ថានទូតទួរគី នៅជុំវិញពិភពលោក នេះបើយោងតាមការដកស្រង់សម្រង់អត្ថបទផ្សាយពីទំព័រ សារព័ត៌មាន Reuters ។ 


អ្នកនាំពាក្យថ្មី តំណាងឲ្យក្រុម ISIS លោក Abi al-Hassan al-Muhajer បានថតសម្លេង ដែលជាសេចក្តីព្រមានរបស់ក្រុមខ្លួន និងបង្ហោះ ទៅកាន់ទំព័រអនឡាញ​ឲ្យដឹងថា ក្រុម ISIS ក៏ដូចជា រាល់ ក្រុមអ្នកគាំទ្រ ISIS នឹងធ្វើការវាយប្រហារភារវកម្មប្រឆាំងរដ្ឋាភិបាល ប្រទេសទួរគី ក្នុងនោះ​មានជា ការវាយប្រហារកំទេចរាល់ទីតាំងសន្តិសុខ យោធា សេដ្ឋកិច្ច សារព័ត៌មាន ជាពិសេស រាល់ទីតាំង​ ស្ថានទូត និងស្ថានកុងស៊ូល ទួរគី នៅបណ្តាប្រទេសជុំវិញពិភពលោក ។ ច្រើនជាងនេះទៅទៀត អ្នកនាំពាក្យដដែលរូបនេះ ក៏បានទទូចឲ្យបណ្តាអ្នកគាំទ្រក្រុមខ្លួន ដែលកំពុងតែមានវត្តមាននៅក្នុង ទីក្រុង Tal Afar ជិតទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់នោះ ចូរកុំដកថយឲ្យសោះ ពីព្រោះថា ក្រុម ISIS ពេលនេះកំពុងតែដុតដៃដុតជើង ប្រយុទ្ធតតាំងនឹងរាល់ក្រុមប្រឆាំងដែលកំពុងតែវាយប្រហារក្រុម ខ្លួនឲ្យដកថយចេញពីការកាន់កាប់ទីក្រុង Mosul ៕




ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 


Tags: ISIS Fund US Airstrike Obama Washington Int news IS